Connect with us

៦ឆ្នាំស្គាល់ចិត្តគ្នា រៀបការ៣ឆ្នាំ សរុបមកលោក ឆាយ វីរយុទ្ធ និងភរិយា ស្រឡាញ់គ្នាមកដល់ពេលនេះបានរយៈពេល៩ឆ្នាំហើយ

កម្សាន្ត៖ ទស្សនិកជនមិនទាន់បានដឹងពីទំហំនៃការស្រឡាញ់របស់តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ នោះឡើយថា កត្តាអ្វីដែលធ្វើឱ្យ ឆាយ វីរៈយុទ្ធ និងភរិយា ចាប់ផ្តើមសាងសុភមង្គលជាមួយគ្នាមកដល់ពេលនេះ វាជារឿងមួយដែលអ្នកខ្លះពិបាកនឹងធ្វើ ហើយកាន់តែពិសេសនោះគឺការយល់ចិត្តគ្នាដែលមានរយៈពេលយូរ។

ស្រាប់តែថ្មីៗនេះ លោក ឆាយ វីរៈយុទ្ធ បានបង្ហើបថា ការស្រឡាញ់មិនមែនចេះតែស្រឡាញ់នោះទេ ត្រូវការយល់ចិត្តគ្នាដែលមានរយៈពេលយូរ ត្រូវស៊ូទ្រាំជាមួយគ្នា ទោះមានរឿងអ្វីយើងត្រូវដោះស្រាយជាមួយគ្នា មិនសំខាន់លើមាសប្រាក់នោះទេ ទាំងអស់នេះគឺយើងអាចរកបាននៅពេលក្រោយ សំខាន់តើយើងអាចទ្រាំរស់នៅជាមួយក្តីស្រឡាញ់បែបនេះបានដែរឬទេ?

មិនត្រឹមប៉ុណ្ណោះទេ លោក ឆាយ វីរៈយុទ្ធ ក៏បានបង្ហើបពីភាពតស៊ូនៃក្តីស្រឡាញ់របស់គាត់ចែកជូនទស្សនិកជន ក៏ដូចជាហ្វេនរបស់គាត់ថា តើគាត់និងភរិយាស្រឡាញ់គ្នាបានប៉ុន្មានឆ្នាំហើយ ស្គាល់ចិត្តបានប៉ុន្មានឆ្នាំហើយ លោកក៏បានបង្ហោះលើបណ្តាញសង្គម Instagram ដោយសរសេរដូច្នេះថា៖ “មើលចិត្តគ្នារយៈពេល៦ឆ្នាំ រៀបការរយៈពេល៣ឆ្នាំ សរុបមកពួកយើងស្រឡាញ់គ្នាបាន៩ឆ្នាំហើយ ចុះគូស្នេហ៍របស់អ្នកវិញ? ចុះអ្នកអត់ទាន់មានគូ ចាំអង្កាល?” នេះជាអ្វីដែល លោក ឆាយ វីរៈយុទ្ធ បានបង្ហាញឱ្យទស្សនិកជនបានដឹងពីក្តីស្រឡាញ់របស់គាត់ចំពោះភរិយា៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម