Connect with us

កំណើនយុវវ័យធ្វើដំណើរទៅតំបន់កម្សាន្តនានាតាមផ្លូវដែកមានសន្ទុះខ្ពស់គួរឱ្យកត់សម្គាល់

ភ្នំពេញ៖ បច្ចុប្បន្ន ផ្លូវដែកក្នុងប្រទេសកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងឱ្យធ្វើដំណើរតាមខ្សែរថភ្លើងទៅតាមតំបន់កម្សាន្តនានាប្រកបដោយផាសុខភាព បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ អនាម័យល្អ ថែមទាំងចំណាយថវិកាតិចក្នុងការធ្វើដំណើរទៀតផង។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺអាចដាក់កង់ ម៉ូតូ ទៅតាមខេត្តមួយចំនួន សម្រាប់ជាមធ្យោបាយធ្វើដំណើរពេលទៅដល់គោលដៅតំបន់កម្សាន្តរបស់លោកអ្នកផងដែរ។

យ៉ាងណាមិញ ពីមួយថ្ងៃទៅមួយថ្ងៃ ការធ្វើដំណើរតាមរថភ្លើងនេះឃើញមានការគាំទ្រខ្លាំងពីសំណាក់យុវវ័យដោយសារតែភាពងាយស្រួលមិនចាំបាច់ចំណាយកម្លាំងដើម្បីបើកបរខ្លួនឯង មានសុវត្ថិភាពខ្ពស់ ថែមទាំងអាចសប្បាយជុំគ្នាទាំងក្រុមលើរថភ្លើងតែមួយទៀតផង។

ដើម្បីសន្សំកម្លាំងពីភាពនឿយហត់ក្នុងការបើករថយន្តផ្លូវឆ្ងាយ ដូចនេះការធ្វើដំណើរតាមរថភ្លើង គឺជាវិធីវៃឆ្លាតមួយដែលយុវវ័យក្នុងសម័យឌីជីថលគួរជ្រើសរើស៕

ប្រភព៖ Royal Railway Cambodia

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com