Connect with us

ចាក់ដោតណាស់ ស្តាប់អារម្មណ៍ពិតរបស់អ្នកនាង ទូច ស្រីល័ក្ខ ហើយចង់ស្រក់ទឹកភ្នែក ព្រោះតែជំងឺបាក់ទឹកចិត្ត

កម្សាន្ត៖ យើងទាំងអស់គ្នាប្រាកដជាយល់ថា អ្វីៗគ្រប់យ៉ាងបើខុសម្តងហើយពិបាកនឹងបកក្រាយណាស់ ដូចជាកែវដែលបែកហើយយកមកផ្សាឱ្យជិតវិញក៏នៅតែបែក ក៏ដូចជារឿងពិតរបស់តារាសម្តែងស្ទីលបែបអឺរ៉ុប អ្នកនាង ទូច ស្រីល័ក្ខ គាត់បានរៀបរាប់ពាក្យពេចន៍ជាច្រើនធ្វើឱ្យទស្សនិកជនស្ទើរស្រក់ទឹកភ្នែកពេលដែលបានអានសារនៅកំហុសរបស់គាត់ពីមុន ដែលធ្វើឱ្យគាត់មានជំងឺបាកទឹកចិត្ត មកដល់ពេលនេះ។

អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់នូវសារជាច្រើនដែលមិននឹកស្មានថាខ្លួនធ្លាក់ដល់កម្រិតនេះសោះ តែពេលនេះអ្នកនាងចាប់ផ្តើមសាជាថ្មី គាត់ក៏បាននិយាយបែបនេះថា៖ “ខ្ញុំពិបាកណាស់ ទម្រាំខ្ញុំអាចក្រោកឈរបានមកដល់ពេលនេះ គឺខ្ញុំបានមានជំងឺបាក់ទឹកចិត្តជាច្រើនខែមកហើយ ខ្ញុំបានប្រាប់ខ្លួនឯងបញ្ឈប់ការញុាំថ្នាំ ត្រូវប្រឹងក្រោកមកវិញដើម្បីកូននិងមនុស្សជុំវិញខ្លួនរបស់ខ្ញុំ ពេលនេះខ្ញុំដឹងថាខ្ញុំមិនដូចពីមុននោះទេ តែខ្ញុំនឹងព្យាយាមរកខ្លួនឯងឱ្យត្រឡប់មកវិញដូច ទូច ស្រីល័ក្ខ ពីមុន”។

សារទាំងអស់នេះធ្វើឱ្យទស្សនិកជនជាច្រើនបានអានហើយស្ទើរស្រក់ទឹកភ្នែក មិនជឿថាគាត់ធ្លាក់ដល់កម្រិតនេះសោះ ធ្លាប់តែឃើញគាត់រីករាយ តែពេលនេះបែរជាគាត់ស្រក់ទឹកភ្នែកទៅវិញ។ ទស្សនិកជនខ្លះក៏នាំគ្នាជូនពរដល់កាត់ផងដែរ ខំប្រឹងឡើងបងស្រី ស៊ូៗគង់បានសម្រេចទៅថ្ងៃមុខ។

រហូតដល់ពេលនេះមានតែអ្នកនាង ទូច ស្រីល័ក្ខ ខ្លួនឯងនោះទេ ដែលអាចជួយខ្លួនឯងបាន ដើម្បីស្វែងរកសុភមង្គលជូនកូនជាទីស្រឡាញ់ ហើយអ្នកណាម្នាក់ក៏មិននឹកស្មានថា ឮវាកើតចំពោះនរណាម្នាក់នោះទេ សំខាន់ត្រូវចេះរក្សាអ្វីទាំងអស់នេះឱ្យឋិតថេរ៕

អត្ថបទ៖ឡុង រតនា

Loading...

ពេញនិយម