Connect with us

អ្នកបន្ទាយមានជ័យ មានកូនភ្លោះ ៤នាក់ ចាប់កំណើតក្នុងផ្ទៃ

បន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ មានរឿងមួយល្បីជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីស្ត្រីម្នាក់នៅខេត្តបន្ទាយមានជ័យ ត្រូវបានរាយការណ៍ថា កំពុងមានផ្ទៃពោះ កូនភ្លោះ ៤នាក់។

យោងតាមការចែកចាយក្នុងបណ្ដាញសង្គម, ស្រ្តីមានផ្ទៃពោះ កូនភ្លោះ ៤នាក់ រស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ គាត់មាន កូនភ្លោះ៤ អាយុ ៣ខែ ជាករណីពិសេស។ ដោយជាករណីពិសេស គ្រូពេទ្យបានណែនាំឱ្យស្ត្រីខាងលើ ទៅផ្ញើពោះនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ ចំពោះករណីដ៏កម្រនេះ អ្នកចូលរួម Comment ជាច្រើន បានជូនពរម្ដាយ និងកូនភ្លោះទាំង៤ មានសុខភាពល្អផងដែរ៕

ប្រភព៖ Bou Vibonne

Loading...

ពេញនិយម