Connect with us

រឹតតែអស្ចារ្យជាមួយបទចម្រៀងពីរោះៗ លាយឡំក្បាច់រាំពិសេសៗរបស់ក្រុមតារាចម្រៀងនៅក្នុងកម្មវិធី “A1 Twist”

កក្រើកឆាកទៀតហើយ ជាមួយការប្រគំន្ត្រីសម័យទំនើបបែបយុវវ័យរបស់ស្ថានីយទូរទស្សន៍ MyTV កម្មវិធី “A1 Twist” ទស្សនិកជនកាន់តែប្លែកភ្នែកជាងសប្តាហ៍មុន ជាមួយបទមនោសញ្ចេតនាដ៏ពីរោះៗ លាយឡំជាមួយចង្វាក់ញាក់កន្ទ្រាក់អារម្មណ៍ជាច្រើនបទ សម្រាប់រាំលេងកម្សាន្តនាពេលចុងសប្តាហ៍។

តើសប្តាហ៍នេះតារាចម្រៀងជាច្រើនដួង នឹងមានអ្វីប្លែកមកបង្ហាញជូនទស្សនិកជន ដើម្បីសប្បាយអារម្មណ៍ បាត់អស់ទុក្ខកង្វល់?

សប្តាហ៍នេះទស្សនិកជន នឹងបានជួបជាមួយតារាចម្រៀងដ៏ស្រស់សោភា ក្រុមតារាចម្រៀងដែលពោរពេញទៅបទពិសោធន៍ក្នុងវិស័យសិល្បៈដូចជា៖ កញ្ញា កែវ សុបញ្ញា, កញ្ញា Ema, ក្រុម The Flame និង ប្អូនស្រី ណាណា ប្អូនស្រី ចាន់រតនា ប្អូនស្រី កញ្ញា អ្វីដែលពិសេសជានេះទស្សនិកជន នឹងបានសើចសប្បាយជាមួយក្រុមកំប្លែងប្រចាំកម្មវិធី “A1 Twist” ផងដែរ។

សូមកុំភ្លេចចូលរួមទស្សនាកម្មវិធី “A1 Twist” តាមរយៈកញ្ចក់ទូរទស្សន៍ MyTV និង Page MyTV រៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ១០ព្រឹក-១២ថ្ងៃត្រង់ តទៅ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម