បណ្ណាល័យដ៏ធំបំផុតនៅប្រទេសចិន មានសៀវភៅរហូតដល់ ១,២ លានក្បាលឯណោះ
ចិន៖ Tianjin Binhai គឺជាបណ្ណាល័យដ៏ធំមួយនៅប្រទេសចិន និងត្រូវបានគេឱ្យឈ្មោះក្រៅថា “The Eye” ដោយសារតែអគារនេះសាងសង់ឡើងមានរាងដូចជាភ្នែក ហើយបណ្ណាល័យនេះដែរមាន ៥ ជាន់ដែលមានទំហំ ៣៣៧០០ ម៉ែត្រការ៉េ និងមានសៀវភៅចំនួន ១,២ លានក្បាលឯណោះ។
សម្រាប់ជាន់ទី ១ មានកន្លែងទទួលភ្ញៀវ និងបន្ទប់អានសៀវភៅ រីឯជាន់ខាងលើគឺមានបន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ និងការិយាល័យ។ គួររំឭកដែរថា បណ្ណាល័យនេះបានបើកដំណើរការនៅខែតុលា ឆ្នាំ២០១៧ ដែលសប្តាហ៍ដំបូងមានមនុស្សទៅទីនោះប្រមាណ ១ ម៉ឺននាក់ឯណោះក្នុង ១ ថ្ងៃរហូតមានអ្នកឈរតម្រង់ជួរនៅខាងក្រៅអគារទៀតផង។
បណ្ណាល័យដែលធំជាងគេនៅប្រទេសចិនមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទាំងពិភពលោកជាខ្លាំង ដោយសាររចនាបថអាគារមានភាពទាក់ទាញ ព្រមជាមួយនឹងប្រភេទសៀវភៅរាប់លានក្បាលនោទីនោះ។ សូមបញ្ជាក់ដែរថា បណ្ណាល័យ Tianjin Binhai មានទីតាំងស្ថិតនៅស្រុក Binhai ក្រុង Tianjin ប្រទេសចិន៕
(ទស្សនាវីដេអូ)
ប្រភព៖ Wikipedia
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍