Arsenal ត្រៀមប្រកាសកិច្ចព្រមព្រៀងរយៈពេលវែងជាមួយ Bukayo Saka
Premier League៖ មានព័ត៌មានថា ក្លិប Arsenal ត្រៀមប្រកាសពីការសម្រេចកិច្ចព្រមព្រៀងរយៈពេលវែងជាមួយខ្សែបម្រើ Bukayo Saka នៅពេលឆាប់ៗនេះ។
កីឡាករវ័យ១៨ឆ្នាំ បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមរបស់ Arsenal នៅរដូវកាលនេះ ដោយលេងបាន៣៣លើកនៅគ្រប់ការប្រកួត។
ខណៈកិច្ចសន្យាបច្ចុប្បន្នជិតផុតកំណត់ លោក Mikel Arteta ពិតជាចង់រក្សាទុករូបគេខ្លាំងណាស់ ហើយ Arsenal កំពុងព្យាយាមសម្រេចកិច្ចព្រមព្រៀងមុនមានការប្រកាសជាផ្លូវការ។
លោក Arteta ក៏កំពុងដោះស្រាយភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករកំពូល Pierre-Emerick Aubameyang ផងដែរ ដែលគ្រោងនឹងចប់កិច្ចសន្យានៅរដូវក្តៅឆ្នាំក្រោយ ខណ: Barcelona និង Inter Milan កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ ហើយ Arsenal ស្ទាក់ស្ទើរមិនចង់បាត់បង់កីឡាកររូបនេះ ដោយឥតតម្លៃខ្លួនក្នុងរយៈពេល១២ខែទៀតនោះទេ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍