Philippe Coutinho ព្រមព្រៀងកាត់ប្រាក់ឈ្នួល ៥០ភាគរយ ដើម្បីលេងបន្តជាមួយ Bayern Munich
Bundesliga៖ សារពត៌មាន Marca បានឱ្យដឹងថា ខ្សែបម្រើ Philippe Coutinho បានព្រមព្រៀងកាត់ប្រាក់ឈ្នួលរបស់ខ្លួន ៥០ ភាគរយ ដើម្បីនៅលេងបន្តជាកីឡាករខ្ចីជើងជាមួយ Bayern Munich រហូតដល់ចប់រដូវកាលនេះ។
ការនៅបន្តជាមួយ Bayern នេះដោយសារតែ Coutinho ចង់លេងនៅក្នុងការប្រកួតពានកំពូលអាល្លឺម៉ង់វគ្គផ្ដាច់ព្រ័ត្រ និងការប្រកួត UEFA Champions League ឱ្យចប់ចុងចប់ដើមនៅអំឡុងពេល ២ខែជាងខាងមុខនេះ។
យ៉ាងណាមិញ បើតាមធម្មតាខ្សែបម្រើរូបនេះមិនអាចនៅបន្តទេ ព្រោះថារូបគេបានចប់កុងត្រាខ្ចីជើងជាមួយ Bayern ពីក្លិប Barcelona តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ។
បើតាមប្រភពខាងលើដដែលនេះ Couinho ទទួលបានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ជាង ២៤០,០០០សែនដុល្លារឯណោះ មុនពេលកាត់ប្រាក់ខែ ៥០ភាគរយ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍