Connect with us

កូរ៉េខាងត្បូង បើកភ្លើងខៀវ ឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួតបាល់ទាត់នៅក្នុងកីឡដ្ឋានវិញ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបើកភ្លើងខៀវ ឱ្យអ្នកគាំទ្រចូលរួមទស្សនាការប្រកួតបាល់ទាត់នៅក្នុងកីឡដ្ឋានវិញ តែកំណត់ចំនួនត្រឹម៤០ភាគរយនៃសមត្ថភាពផ្ទុករបស់កីឡដ្ឋាន ប៉ុណ្ណោះ ក្នុងការប្រកួតនីមួយៗ។

ការអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនា ក្នុងការប្រកួតក្របខណ្ឌ K League នេះ ក៏នឹងត្រូវអនុវត្តតាមគោលការណ៍ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដោយមានទាំងការពិនិត្យពីវេជ្ជបណ្ឌិតក្នុងកីឡដ្ឋាន ដល់អ្នកគាំទ្រគ្រប់គ្នា ឱ្យបានម៉ត់ចត់មុនចូលទស្សនាផងដែរ។

លីគកំពូលកូរ៉េខាងត្បូង បានចាប់ផ្តើមដំណើរការឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩ ធូរស្រាល ដោយប្រព្រឹត្តទៅដោយគ្មានអ្នកចូលទស្សនា សរុបដល់សប្តាហ៍ទី៩ ខណៈចាប់ពីសប្តាហ៍ទី១១ តទៅអ្នកគាំទ្រ នឹងអាចចូលទស្សនាផ្ទាល់។

គិតមកទល់ពេលនេះ ករណីជំងឺកូវីដ១៩ ក្នុងប្រទេសកូរ៉េខាងត្បូង មានប្រមាណ ១២៩០០ករណី អ្នកស្លាប់ប្រមាណ ២៨២ នាក់ និងជាសះស្បើយ ១១៧០០នាក់៕

Loading...

ពេញនិយម