ដំរីជាង ២៧៥ ក្បាលប្រទះឃើញងា ប់យ៉ាងអាថ៌កំបាំងនៅតំបន់ក្នុងទ្វីបអាហ្វ្រិក
អាហ្វ្រិក៖ ដំរីប្រមាណជាង ២៧៥ ក្បាលបានប្រទះឃើញដេកងា ប់យ៉ាងអាថ៌កំបាំងនៅប្រទេស Botswana កាលពី ២ សប្តាហ៍មុន នេះបើយោងតាមអ្នកអភិរក្សសត្វក្នុងស្រុក។ គ្រោងឆ្អឹងជាច្រើនឃើញនៅរាយប៉ាយជុំវិញទឹកថ្លុក រីឯដំរីដែលនៅរស់ គឺមានរាងកាយទន់ខ្សោយខ្លាំង។
ប្រទេស Botswana គឺជាជង្រុកសត្វដំរីដែលមានចំនួនច្រើនជាងគេប្រើប្រៀបនឹងប្រទេសដទៃ ហើយការបាត់បង់ជីវិតរបស់សត្វដំរីជាច្រើនក្បាលនេះ បានធ្វើឱ្យមនុស្សជាច្រើនលើពិភពលោកមិនអាចទប់ចិត្តបានឡើយដោយក្តីអាណិតជាខ្លាំង។
ទោះជាយ៉ាងណា រដ្ឋាភិបាល Botswana បានយកសត្វដំរីមួយចំនួនទៅពិនិត្យរកមូលហេតុ ប៉ុន្តែមកទល់ពេលនេះនៅមិនទាន់អាចកំណត់មូលហេតុនៃការបាត់បង់ជីវិតរបស់សត្វដំរីជាច្រើនក្បាលនេះនៅឡើយ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍