Connect with us

គុយទាវ មានផ្ទុកសារធាតុគីមី រកឃើញនៅសិប្បកម្មមួយកន្លែង

ស្វាយរៀង៖ គុយទាវ មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ២៥០ គីឡូក្រាម ត្រូវបានរកឃើញ នៅក្នុងសិប្បកម្មផលិតគុយទាវ ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្ត បានចុះដល់ទីតាំងសិប្បកម្មផលិតគុយទាវ ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះ ព្រះរាជអាជ្ញារងខេត្ត និងមន្ត្រីជំនាញ បានសម្រេចបិទសិប្បកម្មផលិតគុយទាវនេះជាបណ្តោះអាសន្ន៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម