Connect with us

ទស្សិកជនកោតសរសើពីសម្រស់ដ៏ស្រស់ស្អាតរបស់ ព្រះនាងតូចនរោត្តម ជេនណា ក្រោយគ្រងឈុតហូលផាមួងរបស់ខ្មែរ

កម្សាន្ត៖ ទស្សនិកជនរាប់សែននាក់ពិតជាបានស្គាល់ព្រះនាងតូចនរោត្តម ជេនណា ច្បាស់រួចមកហើយ ទ្រង់ជាបុត្រីទី២របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។

ថ្មីៗនេះព្រះនាងតូចនរោត្តម ជេនណា ទ្រង់បាងបង្ហោះរូបថត៤សន្លឹកដែលធ្វើឱ្យទស្សនិកជនមានការគោរពស្រឡាញ់គ្រប់ៗគ្នាពីសម្រស់ដ៏ស្រស់ស្អាតរបស់ទ្រង់។ ព្រះនាងតូចបានគ្រងឈុតហូលផាមួងពណ៌ខៀវ ក្នុងព្រះរាជកាយវិការដ៏ទន់ភ្លន់ប្រកបដោយភាពរាក់ទាក់ តំណាងឱ្យនារីខ្មែរគ្រប់ៗគ្នា។

ព្រះនាងតូចនរោត្តម ជេនណា ទ្រង់ព្រះសូរសៀងដោយផ្ទាល់របស់ទ្រង់នូវបទចម្រៀង “ម៉ូនីកា” ដែលជាស្នាដៃព្រះរាជនិពន្ធដោយផ្ទាល់របស់ សម្ដេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ ១៩៥៣ ហើយបទម្រៀងមួយបទនេះក៏មានការគាំទ្រពីទស្សនិកខ្មែរជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា ទ្រង់ក៏ជាតួអង្គមួយដ៏សំខាន់នៅក្នុងរឿង “ទេពធីតាព្កុលមាស” ដែលកំពុងតែទទួលបានការចូលទស្សនានូវភាពយន្តបុរាណខ្មែរមួយនេះស្ទើរគ្រប់គេហដ្ឋានតែម្តង។ រឿង “ទេពធីតាព្កុលមាស” ក៏កំពុងតែចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN ដែរ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម