Connect with us

ធ្លាប់ដឹងអត់ថា ពិធីសំពះផ្ទឹម ព្រមទាំងចំណុចជាច្រើនទៀតក្នុងពិធីមង្គលការតាមប្រពៃណីខ្មែរយើងមានអត្ថន័យយ៉ាងណា?

ចំណេះដឹង៖ ជាទូទៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើងកម្រឃើញមានការបកស្រាយអត្ថន័យនីមួយៗនៃដំណើរក្នុងកម្មពិធីណាស់ ដែលជាក់ស្តែងការប្រារព្ធឡើងដូចជាសំពះផ្ទឹម ការកាត់សក់ ការបំពាក់ចិញ្ចៀនលើម្រាមដៃនាងខាងឆ្វេងជាដើម គឺសុទ្ធសឹងតែមានអត្ថន័យទាំងអស់ដូចជា៖

– ចិញ្ចៀនអាពាហ៍ពិពាហ៍គេពាក់នៅម្រាមដៃនាងខាងឆ្វេង “ព្រោះវាតភ្ជាប់ផ្ទាល់ទៅនឹងបេះដូង”។ – គេឱ្យក្រាបក្បាលផ្ទឹមព្រោះ “គេចង់ប្រាប់ថា ទាំងពីរនាក់ត្រូវចូលនឹមបរលើផ្លូវជីវិត ហើយរទេះក្រឡាប់ ឬ លឿនទៅមុខវាអាស្រ័យលើអ្នកទាំងពីរជាអ្នកជួយមើលខុសត្រូវគ្នា”។

– គេបាចផ្កាស្លាលើចង់បញ្ជាក់ថា “ភាពរុងរឿងក្នុងគ្រួសារគឺអាស្រ័យលើអ្នកទាំងពីរពូកែថែទាំភ្លើងក្នុង និងភ្លើងក្រៅ”។

– គេកាត់សក់ចង់បញ្ជាក់ថា ” ត្រូវចេះតំរឹមស្តង់ដារដាក់ចូលគ្នា ផ្នែកដែលលើសត្រូវកាត់ចេញ ផ្នែកដែលខ្វះត្រូវខំបំពេញ ចិត្តអាក្រក់ទាំងឡាយដាច់ខាតត្រូវតែកាត់ចោលឱ្យអស់ នៅខាងក្រៅប្រើវិន័យ នៅក្នុងគ្រួសារប្រើមេត្តា”។

– គេឱ្យនៅកណ្តាលភ្លើងបង្វិលពពិលគឺ “ចង់ប្រាប់ថា ពន្លឺជីវិតស្ថិតនៅលើការអត់ធន់ និងការព្យាយាម “។

ឃើញថា ពិធីមង្គលការតាមប្រពៃណីខ្មែរយើងមានការបកស្រាយក្បោះក្បាយ ថែមទាំងបង្កប់ទៅដោយអត្ថន័យអប់រំយ៉ាងល្អ  ហើយចំណុចទាំងអស់នេះក៏នៅតែបន្តអនុវត្តន៍រហូតមកដល់ពេលបច្ចុប្បន្នផងដែរ។ យ៉ាងណាមិញ នេះគ្រាន់តែជាចំនុចមួយចំនួនក្នុងចំណោមចំណុចជាច្រើនទៀតនៃពិធីទាំងមូលដែលយើងគួរយល់ដឹង៕


 
ប្រភព៖ Thong Nidamonny
 
កែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម