Connect with us

រដ្ឋ១របស់ឥណ្ឌា ហាមឃាត់ការបរិភោគជួញដូរសា ច់ឆ្កែ

ឥណ្ឌា៖ រដ្ឋ Nagaland នៅប្រទេសឥណ្ឌា បានធ្វើការហាមឃាត់ នូវការ នាំចូល ជួញដូរ និងលក់ សាច់ឆ្កែ ដែលទទួលការអបអរសាទរពីសំណាក់ក្រុមអ្នកស្រឡាញ់សត្វឆ្កែ។

ការបរិភោគសាច់ឆ្កែ គឺជារឿងខុសច្បាប់ នៅក្នុងរដ្ឋខ្លះ នាប្រទេសឥណ្ឌា ប៉ុន្តែនៅតែមានការយកសាច់ឆ្កែ ជាអាហារ នៅតំបន់ភាគឦសាននៃប្រទេសនេះ។ ការហាមឃាត់ការបរិភោគសាច់ឆ្កែ នៅរដ្ឋរបស់ឥណ្ឌាខាងលើនេះ គឺជាចំណុចដ៏សំខាន់ នៅក្នុងការបញ្ចប់ភាពឃោរឃៅលើសត្វឆ្កែ នៅឥណ្ឌា។

តាមការប៉ាន់ស្មាន សត្វឆ្កែប្រមាណ ៣ម៉ឺនក្បាល ត្រូវបានឈ្មួញជួញដូរទៅកាន់រដ្ឋ Nagaland ។ នៅទីនោះ ពួកវា ត្រូវបានគេធ្វើបាប ហើយសម្លាប់ ដើម្បីយកសាច់។ កាលពីខែដើមឆ្នាំ២០២០នេះ រដ្ឋ Mizoram ក៏បានហាមឃាត់ការលក់សាច់ឆ្កែ និងបានដកសត្វឆ្កែចេញពីបញ្ជីសត្វដែលត្រូវពិឃា ដផងដែរ៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម