Connect with us

ជនអគតិ លួចវត្ថុមានតម្លៃក្នុងប្រាសាទដែលជាសម្បត្តិយូណេស្កូ នៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ជនអគតិជាច្រើន បានឆ្លៀតឱកាសចូលលួចវត្ថុមានតម្លៃ នៅក្នុងតំបន់ទីក្រុងបុរាណ Bagan នៅប្រទេសមីយ៉ាន់ម៉ា ខណៈតំបន់ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ (UNESCO) នេះ បានប្រឈមមុខនឹងការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុក ដោយសារតែវិបត្តិជំងឺកូវីដ១៩។

តំបន់ Bagan មានទីតាំងប្រវត្តិសាស្ត្រជាង ៣៥០០កន្លែង ដូចជា ចេតិយ ប្រាសាទ គំនូរលើជញ្ជាំង និងចម្លាក់ជាច្រើន។ តំបន់នេះ មានសន្តិសុខយាមជាង ១០០នាក់ ទាំងថ្ងៃទាំងយប់ និងស្ថិតលើផ្ទៃដីប្រហែល ៥០គីឡូម៉ែត្រការ៉េ។

វត្ថុបុរាណដូចជា កាក់ កោដ្ឋធ្វើពីស្ពាន់ និងត្បូង ដែលមានអាយុកាល ៧-៩សតវត្សរ៍ ត្រូវបានជនអគតិមួយចំនួន លួចពីប្រាសាទចំនួន ១២ នៅតំបន់ Bagan កាលពីដើមខែមិថុនាកន្លងទៅ។ ពួកគេបានចោះទម្លុះដើម្បីចូលលួចក្នុងទីតាំងទាំងនោះ។

សូមជម្រាបថា ប្រជាជនដែលពឹងផ្អែកលើវិស័យទេសចរណ៍ នៅតំបន់ Bagan កំពុងជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុ ដោយសារតែការរឹតបន្តឹង អំឡុងវិបត្តិកូវីដ១៩។ កាលពីឆ្នាំ២០១៩ តំបន់នេះ ទទួលភ្ញៀវទេសចរទៅកម្សាន្តប្រមាណ កន្លះលាននាក់៕

ប្រភព៖ AFP

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម