Connect with us

ដៃគូស្តេចកំប្លែង ទិន ហ្វី កើតជំងឺដាច់សរសៃឈាមខួរក្បាលបានត្រឹមគេងស្តូកស្តឹងមួយកន្លែង មិនអាចសូម្បីនិយាយ

ហុងកុង៖ យោងតាមសារព័ត៌មាន QQ បានធ្វើការចុះផ្សាយនាថ្ងៃទី០៦ ខែកក្កដា នេះថា តារាសម្តែងល្បីឈ្មោះ Lee kin-yan ដែលតែងលេចមុខក្នុងភាពយន្តរបស់ Stephen Chow មានជំងឺដាច់សរសៃឈាមខួរក្បាលតាំងពីឆ្នាំមុន និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែតារាកំប្លែងវ័យ ៥៩ ឆ្នាំរូបនេះបានត្រឹមតែគេងស្តូកស្តឹង មិនអាចសូម្បីតែនិយាយ។

សារព័ត៌មានហុងកុងបានធ្វើការទាក់ទងទៅភរិយារបស់លោក Lee Kin-yan ដោយលោកស្រីបានបញ្ជាក់ថា ស្វាមីខ្លួនមានជំងឺដាច់សរសៃឈាមខួរក្បាល ទោះជាយ៉ាងណាលោកស្រីបានបដិសេដធ្វើការបកស្រាយពីស្ថានភាពជំងឺនៅពេលនេះ ដោយគ្រាន់តែបន្ថែមថា អ្វីដែលស្វាមីលោកស្រីត្រូវការបំផុតនៅពេលនេះគឺកន្លែងដែលមានផាសុខភាពដើម្បីព្យាបាលជំងឺ។

គួរបញ្ជាក់ដែរថា លោក Lee Kin-yan គឺជាអតីតកីឡាករបាល់ទាត់ជំនាញមួយរូប ប៉ុន្តែដោយសារតែមានរបួសធ្ងន់ធ្ងរទើបលោកមិនអាចបន្តអាជីពមួយនេះទៀត និងប្តូរមកសម្តែងភាពយន្តជាមួយស្តេចកំប្លែង ទិន ហ្វី ដែលជាមិត្តរាប់អានគ្នាតាំងក្មេងមកម្ល៉េះ៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម