Connect with us

លោក Pep Guardiola ជឿជាក់ថា Man City នឹងអាចលេង Champion League នៅរដូវកាលក្រោយ

Premier League៖ គ្រូបង្វឹក Manchester City លោក Pep Guardiola បានសម្តែងនូវជំនឿចិត្តខ្ពស់ថាក្រុម Manchester City អាចនឹងរួចផុតពីបម្រាមពីសហព័ន្ធបាល់ទាត់អឺរ៉ុបហៅកាត់ថា UEFA ក្នុងការចូលលេងនៅពានរង្វាន់ Champions League ។

ក្នុងនោះដែរលោក Pep បានិយាយថា ក្រុមបានត្រៀមខ្លួនរួចរាល់ហើយ មិនត្រឹមតែប៉ុណ្ណោះគ្រូបង្វឹករូបនេះបាននិយាយថាលោកមានទំនុកចិត្តនិងជឿជាក់ថាអាចបន្តបង្ហាញខខ្លួននៅបានរង្វាន់អឺរ៉ុបមួយនេះបាន។

យ៉ាងណាមិញប្រសិនបើក្លិបមិនបានបង្ហាញខ្លួននៅ Champions League ឬមិនអាចក្លាយជាជើងឯក Champions League នឹងបង្កគ្រោះថ្នាក់ដល់ឱកាសរបស់ពួកគេក្នុងការនាំយក កីឡាករ Kalidou Koulibaly របស់ Napoli ផងដែរ។ ស្របពេលដែលកីឡាករឆ្នើមនាពេលបច្ចុប្បន្ន Kevin De Bruyne ក៏បានបង្ហាញចំណាប់អារម្មណ៍អំពី អនាគតរបស់រូបគេនៅកីឡដ្ឋាន Etihad ផងដែរប្រសិនបើក្លិបត្រូវបាន UEFA ពិន័យពីរឆ្នាំមិនឱ្យលេងនៅ ក្របខណ្ឌ Champions League ពិតមែននោះ គេអាចនិងពិចារណាចាកចេញ។

សូមបញ្ចាក់ផងដេរថា ក្លិបមេឃខៀវ Manchester City កំពុងប្ដឹងឧទ្ធរណ៍ទៅកាន់ UEFA បន្ទាប់ពីក្លិប ត្រូវបានចោទពីការរំលោភបទល្មើសចាយលុយលើសកាលកំណត់ដែលបានចេញពីសហព័ន្ធបាល់ទាត់ Financial Fair Play៕

Loading...

ពេញនិយម