Connect with us

លោក Hansi Flick និយាយថា Robert Lewandowski គួរតែជាបេក្ខភាពដែលសក្តិសមឈ្នះ Ballon d’Or

Bundesliga៖ គ្រូបង្វឹកក្រុម Bayern Munich លោក Hansi Flick ជឿជាក់ថាខ្សែប្រយុទ្ធ Robert Lewandowski គឺជាបេក្ខជនដែលសក្តិសមបំផុតក្នុងការឈ្នះ Ballon d’Or បន្ទាប់ពីបានរកគ្រាប់បាល់ច្រើនជាង ៥០ គ្រាប់សម្រាប់ក្រុម Bayern Munich នៅរដូវកាលនេះ ។

Lewandowski បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ទល់នឹងក្រុម Bayer Leverkusen កាលពីចុងសប្ដាហ៍កន្លងទៅ ពោលគឺបង្កើនគ្រាប់បាល់សរុបដល់ទៅ ៥១ គ្រាប់និងឈ្នះបាន German Cup ផងដែរ។

ក្រៅពីនោះ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski បានក្លាយជាកីឡាករដែលស៊ុតបានច្រើនជាងគេក្នុងរដូវកាលនេះជាមួយនឹងគ្រាប់បាល់ ៣៤ គ្រាប់ និងជាអ្នកស៊ុតបញ្ចូលទីឱ្យ Bayern Munich ច្រើនជាងគេពោលគឺ ៨រដូវកាល ជាប់ៗគ្នា។

សូមបញ្ចាក់ផងដែររដូវកាលនេះ Robert Lewandowski បានជួយក្លិបឱ្យឈ្នះពានរង្វាន់ចំនួន២គ្រឿងពោលគឺ Bundeslida និង DFB Pokal Cup ៕

Loading...

ពេញនិយម