Connect with us

ស្ងាត់ៗស្រាប់តែលេចមុខ ខេម នៅក្នុងផលិតកម្ម “ហ្គាឡាក់ស៊ី” ចាប់ដៃគូជាមួយ តន់ ចន្ទសីម៉ា

កម្សាន្ត៖ សម្រាប់ឆ្នាំ២០២០ ក្នុងខែកក្កដានេះ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេល មាស សុខសោភា ចាកចេញពីផលិតកម្ម “ថោន” បន្ទាប់ពីនេះ ទស្សនិកជនជាច្រើនក៏បានឃើញនូវវត្តមានរបស់តារាចម្រៀងសំឡេងស្អកគឺ លោក ខេម បានចាប់ដៃគូជាមួយតារាចម្រៀងស្រីដ៏ស្រស់សោភា កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងរបស់ផលិតកម្ម “ហ្គាឡាក់ស៊ី” ដែលជាតារាចម្រៀងមួយកំពុងពេញនិយមក្នុងស្រទាប់មិត្តយុវវ័យពិសេសបទចម្រៀងរបស់កញ្ញាតែម្តង។

ការលេចមុខមាត់ថ្មីរបស់ លោក ខេម នៅក្នុងផលិតកម្ម “ហ្គាឡាក់ស៊ី” បានធ្វើឱ្យទស្សនិកជនមានការងឿងឆ្ងល់ថា មូលហេតុអ្វីបានជាលោកចាកចេញពីផលិតកម្មចាស់ បន្ទាប់ពី មាស សុខសោភា ចាកចេញដែរនោះ។ រឿងដែល លោក ខេម ចាកចេញពីផលិតកម្មចាស់ ក៏មិនទាន់មានការបកស្រាយពីសាមីខ្លួននោះដែរ។

ជាងនេះទៅទៀត លោក ខេម បានចាប់ដៃគូជាមួយ កញ្ញា តន់ ចន្ទសីម៉ា ហើយក៏បានចេញបទចម្រៀងថ្មីៗជាច្រើនផងដែរក្នុងនោះមានបទចម្រៀងដូចជា “ការស្រឡាញ់ដែលខ្វះជាស្ករ” និង បទ “សុំមួយពេលមក”។ បទចម្រៀងទាំង២បទនេះ គឺទទួលបានការកគាំទ្រជាខ្លាំងពីសំណាក់មិត្តយុវវ័យ ពិសេសគឺបទ “ការស្រឡាញ់ដែលខ្វះជាស្ករ” នេះតែម្តង។ ហើយយើងកាន់តែចង់ដឹងច្បាស់ថាតើ លោក ខេម គាត់មានអ្វីប្លែកសម្រាប់ឆ្នាំ២០២០ ជាមួយផលិតកម្មថ្មីរបស់គាត់?៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម