Connect with us

លោក Ole Gunnar Solskjare និយាយថា Mason Greenwood ជាកីឡាករដែលលោកត្រូវទុកជាចាំបាច់

Premier League៖ បន្ទាប់ពីជួយឱ្យ Man United ឈ្នះការប្រកួតជាបន្តបន្ទាប់ក្នុងក្របខណ្ឌ Premier League គ្រូបង្គោល លោក Ole Gunnar Solskjare បានសរសើរនូវការកើនឡើងនៃទម្រង់លេងរបស់ខ្សែប្រយុទ្ធ Mason Greenwood ដែលកីឡាកររូបនេះ លេងបានល្អពីមួយប្រកួតទៅមួយប្រកួត ដែលរូបគេតែងតែស៊ុតបញ្ចូលទីស្ទើររាល់ការប្រកួត។

ថ្លែងក្នុងគេហទំព័ររបស់ក្លិបបិសាចក្រហមលោក Ole បានិយាយថា៖ Mason កាន់តែប្រសើរឡើង ហើយអ្នកទាំងអស់គ្នាបានឃើញគេកាន់តែល្អជាងនេះ ហើយ នោះគឺជាការលេងរីកចម្រើនបន្តិចម្ដងៗ ខណៈដែលគេទើបតែមានវ័យ១៨ឆ្នាំ ដូចនេះលោកចង់ឃើញការរីកចម្រើនលើសហ្នឹងបន្ថែមទៀតរបស់ Mason Greenwood។

សូមបញ្ចាក់ផងដែរថា គិតមកទល់ពេលនេះ Mason Greenwood ស៊ុតបាន១៥គ្រាប់ហើយនៅរដូវកាលនេះ ដោយការលេងដ៏ល្អរបស់គេក៏ទទួលបានការគាំទ្រពីសំណាក់មិត្តរួមក្រុម Marcus Rashford , Anthony Martial , Bruno Fernandes និង Paul Pogba ផងដែរ៕

Loading...

ពេញនិយម