Connect with us

ទោះជាតារាចម្រៀង កញ្ញា តាក់ម៉ា បាត់មុខមួយរយៈពេលក៏ដោយ ទស្សនិកជននៅតែស្រឡាញ់ នឹករលឹក ហើយនៅតែចាំរូបគាត់ជានិច្ច

កម្សាន្ត៖ ទស្សនិកជន នៅចាំតារាចម្រៀងម្នាក់នេះដែរ ឬទេ? កញ្ញា តាក់ម៉ា តារាចម្រៀងផលិកម្ម “M” គាត់បានបាត់មុខពីសិល្បៈមួយរយៈក៏ពិតមែន ក៏តារាចម្រៀងមួយដួងនេះ នៅតែអរគុណទស្សនិកជន ហើយក៏មិនភ្លេចផងដែរនូវអ្វីដែលទស្សនិកជន បន្តការគាំទ្រ ផ្តល់ការស្រឡាញ់ដល់រូបគាត់។

កញ្ញា តាក់ម៉ា គាត់ជាតារាចម្រៀងមួយរូប ដែលផុសក្នុងក្រអៅដួងចិត្តមិត្តយុវវ័យ ដោយសារតែកញ្ញា មានការមមាញឹកជាការរកស៊ីជំនួញរបស់កញ្ញា ទើបធ្វើឱ្យគាត់សម្រចចិត្តផ្អាកអាជីពជាអ្នកចម្រៀងមួយរយៈពេលសិន។ ប៉ុន្តែមិនមែនថារូបគាត់ចាកចេញពីសិល្បៈនោះទេ។ គាត់ក៏មានបទចម្រៀងថ្មីខ្លះៗក៏ទើបតែចេញផងដែរ ជាលក្ខណៈបែប Cover Song និពន្ធដោយកូនខ្មែរ ហើយគាត់ក៏បានថតរឿងជាលក្ខណៈបែបអប់រំមួយចំនួនផងដែរ ។

កញ្ញា តាក់ម៉ា ក៏មិនទៅណាចោលទស្សនិកជនរបស់ខ្លួននោះដែរ។ គាត់ក៏មានពាក្យពេចន៍អរគុណមួយចំនួនដល់ហ្វេនរបស់គាត់ ដោយសរសេរសារខ្លះៗបង្ហោះលើបណ្តាញសង្គម Instagram ដូច្នេះថា “អរគុណគ្រប់គ្នាដែលមិនភ្លេច នឹងនៅតែគាំទ្រនាងខ្ញុំ
រាល់ការផ្ញើសារ រាល់ការ comment របស់បងប្អូនទាំងអស់គ្នា គឺជាកម្លាំងចិត្តដ៏មានតម្លៃបំផុតសម្រាប់នាងខ្ញុំ”៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម