ជំងឺគ្រុនឈាមនៅប្រទេសវៀតណាមក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ហាក់ស្ទុះឡើងខ្ពស់គួរឱ្យកត់សម្គាល់
វៀតណាម៖ រដូវវស្សាបានមកដល់ ជំងឺគ្រុនឈាមក៏ចាប់ផ្តើមវាយលុកបណ្តើរៗដែរ ជាក់ស្តែងប្រទេសវៀតណាម បានធ្វើសេចក្តីរាយការណ៍ថា រយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ជំងឺគ្រុនឈាម បានកើនឡើងចំនួន ៦៣៤ ករណីហើយ។
រយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ ជំងឺគ្រុនឈាមហាក់មានអាត្រាទាប នេះបើធៀបនឹងឆ្នាំ ២០១៩ ទោះជាយ៉ាងណា ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ មន្ទីរសុខាភិបាលនៅក្រុងហូជីមិញ បានបញ្ជាក់ថា អាត្រានៃអ្នកកើតជំងឺគ្រុនឈាមក្នុងតំបន់មួយចំនួនបានផ្ទុះឡើងខ្ពស់គួរឱ្យកត់សម្គាល់។
យ៉ាងណាមិញ មន្ទីរសុខាភិបាលវៀតណាម បានចាត់វិធានការយ៉ាងសកម្មដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឡើងខ្លាំងជាងនេះទូទាំងប្រទេសផងដែរ៕
ប្រភព៖ Zing
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured
- សម្រស់ជីវិត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍