Connect with us

ពេលឈឺក្បាល កោសខ្យល់នៅកញ្ចឹងកអត់ល្អទេ អាចគ្រោះថ្នាក់ធ្ងន់

សម្រាប់ប្រជាជនខ្មែរយើង ជាពិសេសចាស់ៗ ចូលចិត្តណាស់វិធីកោសខ្យល់នៅខ្នង ហើយលើទ្រូង ដើម្បីបំបាត់អាការៈអត់ស្រួលខ្លួនមួយចំនួនដោយមិនចាំបាច់ចាយលុយទិញថ្នាំ។ មានចាស់ៗមួយចំនួន និយមកោសខ្យល់នៅកញ្ចឹងក ពេលដែលឈឺក្បាល តើវិធីបំបាត់ការឈឺក្បាលនេះអាចប៉ះពាល់ដល់សុខភាពអត់?

ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឹទូទៅបានពន្យល់ឱ្យដឹងថា អាការៈឈឺក្បាលជាសញ្ញាមួយដែលទាក់ទងនឹងជំងឺជាច្រើនដូចជា លើសឈាមដែលតម្រូវឱ្យយើងធ្វើការពិនិត្យជាមុនសិន។ ការដែលចាស់ៗមួយចំនួននិយមកោសខ្យល់នៅកញ្ចឹងក ពេលឈឺក្បាល គឺអាចធ្វើឱ្យគាត់បាត់ការឈឺចាប់ក៏ពិតមែន តែអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជាបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាល ប្រសិនបើគាត់មិនបានតាមដានសម្ពាធឈាមត្រឹមត្រូវ។ តាមពិតទៅ ការកោសខ្យល់មិនល្អទេ តែដោយសារតែវាជាទម្លាប់របស់ខ្មែរយើង ឈឺអីតិចតួចគឺនិយមកោសខ្យល់នេះ។ “តាមពិតទៅ ការកោសខ្យល់មិនល្អទេ តែដោយសារតែវាជាទម្លាប់របស់ខ្មែរយើង ឈឺអីក៏ដោយ យើងគួរតែទៅរកពេទ្យពិនិត្យត្រឹមត្រូវ និងលេបថ្នាំតាមមុខជំងឺទើបជាការល្អ”។

ស្របគ្នានេះដែរ លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯកទេសផ្នែកទូទៅបានបកស្រាយថា ការកោសខ្យល់មិនមែនជាវិធីល្អទេ បូករួមទាំងវត្ថុធាតុដើមដែលប្រើរួមមានប្រេងកូឡា ឬប្រេងខ្យល់ក៏មិនល្អចំពោះសុខភាពដែរ ហើយការកោសខ្យល់មិនមែនចេះតែកោសៗទេ អ្នកដែលមានជំងឺដូចជា ទឹកនោមផ្អែម លើសឈាម និងលើសជាតិខ្លាញ់ មិនគួរកោសខ្យល់ឱ្យទេ ព្រោះវាអាចមានគ្រោះថ្នាក់ដល់សុខភាពលើសដើម៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com