Connect with us

អ្នកវិទ្យាសាស្រ្តថា COVID-19 អាចឆ្លងតាម បរិយាកាស តែ WHO ថាមិនទាន់មានភស្តុតាងជាក់លាក់

អ្នកវិទ្យាសាស្ត្ររាប់រយនាក់ បាននិយាយថា ខ្លួនមានភស្តុតាងបញ្ជាក់ថាបំណែកតូចរបស់វីរុស COVID-19 នៅក្នុងខ្យល់អាចឆ្លងទៅមនុស្សបាន និងបានស្នើឱ្យអង្គការសុខភាពពិភពលោកកែប្រែសេចក្ដីណែនាំមួយចំនួន។ នេះបើតាមការផ្សាយរបស់កាសែត The New York Times កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។

កន្លងមក អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា វីរុស COVID-19 ឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត តាមរយៈតំណក់ទឹកតូចៗ ដែលចេញពីមាត់អ្នកជំងឺ COVID-19 តាមរយៈការក្អក កណ្ដាស់ ឬការនិយាយស្ដីជាដើម។
ការស្នើទៅកាន់ WHO នេះ ធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្ត ចំនួន ២៣៩នាក់ មកពី ៣២ប្រទេស ហើយអ្វីដែលអ្នកទាំងនោះ បានរកឃើញក៏នឹងត្រូវចុះផ្សាយក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រនៅសប្ដាហ៍ក្រោយផងដែរ។

ទាក់ទងនឹងការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្រ្តនេះ អ្នកនាំពាក្យ WHO បាននិយាយថា ក្រុមអ្នកជំនាញរបស់ខ្លួនកំពុងពិនិត្យលើខ្លឹមសារអត្ថបទទាំងនោះ និងថាការលើកឡើងនេះទំនងជាមិនទាន់អាចគួរឱ្យជឿជាក់បាននៅឡើយ។ មន្ត្រី WHO ដដែល បាននិយាយថា កាលពីប៉ុន្មានខែមុន ខ្លួនក៏បានលើកឡើងជាច្រើនដងដែរថា វីរុស COVID-19 អាចឆ្លងតាមរយៈបរិយាសកាស ប៉ុន្តែមិនទាន់មានភស្តុតាងជាក់លាក់ ដើម្បីគាំទ្រការលើកឡើងនេះនៅឡើយ។

គិតមកដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងពិភពលោកមានចំនួនជាង ១១,៥ លានករណី អ្នកស្លាប់មានជាង ៥៣ ម៉ឺននាក់ និងអ្នកជា សះស្បើយ មានជាង ៦,៥ លាននាក់៕

ប្រភព៖ Hello Krupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com