Connect with us

តួអង្គ ឆោមផ្កា កាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ពីលក្ខណៈពិសេសត្រង់កាចឆ្នាសរបស់គាត់តែម្តង

កម្សាន្ត៖ កាន់តែពិសេសទៀតជាមួយភាពកាចឆ្នាស់របស់ ឆោមផ្កា បានធ្វើឱ្យទស្សនិកជនទស្សនាភាពយន្តភាគបុរាណខ្មែរ រឿង “ទេពធីតាព្កុលមាស” មានការក្នក់ក្នាញ់ជាខ្លាំង អ្នកខ្លះក៏ខឹងជាមួយ ឆោមផ្កា ដែលចូលចិត្តធ្វើបាប ព្កុលមាស សូម្បីតែម្តាយរបស់ខ្លួនក៏សម្តីធំដាក់គាត់ដែរ មិនខ្លាចបុណ្យបាបនោះឡើយ។

ភាពយន្តភាគបុរាណខ្មែរ រឿង “ទេពធីតាព្កុលមាស” កំពុងតែមានការចូលរួមទស្សនាជាច្រើនកុះករពីសំណាក់ប្រិយមិត្ត ហើយក៏ទទួលបានការគាំទ្រជាខ្លាំង ល្បីថាជារឿងភាគបុរាណខ្មែរ ដែលល្អមើល ហើយបាននាំគ្នាចែករំលែកតៗគ្នា ដើម្បីគាំទ្រភាពយន្តភាគបុរាណខ្មែរឱ្យកាន់តែល្បីពេញសាកលលោក។

ប្អូនស្រី រ៉ាស៊ី លីខារីសា ដែលជាតួអង្គ “ឆោមផ្កា” ក៏មិនអន់នោះដែរ។ ពេលនេះប្អូនស្រី ទទួលបានការចាប់អារម្មណ៍ជាខ្លាំងត្រង់ប្អូនសម្តែងជាតួកាចឆ្នាស ឈ្នានីស គ្រប់ឈុតឆាកមិនដែលមានចរិតស្លូតម្តងណាឡើយ។ ឆោមផ្កា និង មីងខី ដែលជាម្តាយកូន មិនដែលចេះត្រូវគ្នាជាមួយក្មេង ឬអ្នកភូមិ ដែលរស់នៅក្នុងភូមិរបងជាមួយគ្នានោះទេ ព្រោះអ្នកទាំងពីរ មានចរិតកាចឆ្នាសខុសគេ គ្មានញាតិណាចង់រាប់អានសូម្បីតែបន្តិច។

សូមបញ្ជាក់ថា ប្អូនស្រី រ៉ាស៊ី លីខារីសា តួអង្គ “ឆោមផ្កា” និងមីងខី តាមពិតគាត់នៅខាងក្រៅមិនមែនមានចរិតបែបនេះទេ។ គាត់ទាំងពីរនាក់ ស្លូតបូតគួរឱ្យស្រឡាញ់។ ភាពកាចឆ្នាស់បែបនេះ គឺគាត់សម្តែងដើម្បីតម្រូវតាមសាច់រឿងតែប៉ុណ្ណោះ។

សូមទស្សនាភាពយន្តភាគបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់-៨យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម