Inter Milan ត្រៀមទិញ Alexis Sanchez ផ្ដាច់ពី Manchester United
Serie A៖ ក្លិប Inter Milan មានបំណងចង់ទិញផ្ដាច់ ខ្សែប្រយុទ្ធ Alexis Sanchez ពីក្លិប Manchester United តែម្ដង នេះបើយោងតាមការចុះផ្សាយរបស់ Goal។
ក្លិបខាងលើមួយនេះ បានត្រៀមកញ្ចាប់ទឹកប្រាក់ ២០លានផោន ក្នុងការទិញ Sanchez នៅពេលដាច់កុងត្រាខ្ចីជើង បើទោះជាស្ថិតនៅក្នុងការខ្ចីជើងនេះរូបគេមិនបានបង្ហាញទម្រង់អ្វីគួរឱ្យកត់សំគាល់យ៉ាងណាក្ដី។
យ៉ាងណាមិញ បើតាមប្រភពខាងលើដដែលនេះបានឱ្យដឹងថា Man Utd មិនទាន់ឆ្លើយតប និងសំណើររបស់ Inter Milan នោះដែរ ។
គួររំលឹកផងដែរថា Sanchez មានថ្លៃនឿយហត់នៅ Man United ច្រើនជាងគេពោលគឺ ៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ហើយបានមកលេងឱ្យ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីឆ្នាំមុន ដោយកីឡាកររូបនេះ លេងបាន២០ប្រកួត ស៊ុតបញ្ចូលទីបានតែ២គ្រាប់តែប៉ុណ្ណោះ ខណៈដែលកុងត្រារបស់គេនឹងត្រូវចប់ នៅខែសីហា ឆ្នាំ២០២០ខាងមុខនេះ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍