Connect with us

ថ្ងៃនេះ ១២ឆ្នាំមុន ប្រាសាទព្រះវិហារ ចូលជាសម្បត្តិបេតិភណ្ឌពិភពលោក

កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការ យូណេស្កូ សម្រេចជាឯកច្ឆន្ទ ដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។

ប្រវត្តិនៃការដាក់ប្រាសាទព្រះវិហារចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក៖

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនឯកសារសម្រេចទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោកយូណេស្កូ នៅទីក្រុងប៉ារីស។ ហើយចន្លោះពីថ្ងៃទី២៣ ដល់ ២៩ ខែតុលា ឆ្នាំ២០០៦ ក្រុមបេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន បានមកវាយតម្លៃប្រាសាទព្រះវិហារ។ លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៧ ក្រុមប្រឹក្សាអន្តរជាតិស្ដីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន បានអនុម័តសំណើចុះបញ្ជីប្រាសាទព្រះវិហារ។

សំណុំឯកសារទាំងអស់ពាក់ព័ន្ធនឹងសំណើនេះ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រៃឆឺច ប្រទេសនូវែលហ្សេឡង់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យ នៅសម័យប្រជុំលើកទី៣១ ចន្លោះពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០៧ ហើយទទួលស្គាល់ពីសារសំខាន់ជាអន្តរជាតិ នៃប្រាសាទព្រះវិហារ និងយល់ព្រមចំពោះការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

នៅទីបំផុត កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំលើកទី៣២ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម