Connect with us

ក្រសួង តម្រូវឱ្យនិស្សិតរៀនសាលារដ្ឋ ប្រឡងបញ្ចប់ឆ្នាំក្នុងថ្នាក់ ចំនួន ២ថ្ងៃ

កម្ពុជា៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើលិខិតជូនទៅកាន់គណៈគ្រប់គ្រងនៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ក្រោមឱវាទក្រសួងអប់រំទាំងអស់ រៀបចំការប្រឡងបញ្ចប់ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សាចំនួន ពីរ ថ្ងៃ។

លិខិតចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយសារតែតាមលក្ខណៈបច្ចេកទេស គ្រឹះស្ថានឧត្តមសិក្សារដ្ឋ មិនអាចរៀបចំការប្រឡងតាមអនឡាញ (Online) បាន ក្រសួងបានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលបង្រៀនតាមអនឡាញ រៀបចំការប្រឡងបញ្ចប់ឆ្នាំ ដោយត្រូវរៀបចំបន្ទប់ប្រឡងដែលមានចំណុះ ១៥ ទៅ ២០នាក់ ក្នុង១បន្ទប់ និងត្រូវធានាអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។


លិខិតបន្តថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋត្រូវដាក់ពាក្យស្នើសុំមកក្រសួងអប់រំ ដើម្បីពិនិត្យ និងទុកជាព័ត៌មាន៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម