Connect with us

ហេតុតែចង់បានកូនខ្លាំងពេក Ariel Lin ប្រកាសផ្អាកការងារសិល្បៈមួយរយៈដើម្បីផ្តោតការយកចិត្តទុកដាក់យកកូន

តៃវ៉ាន់៖ តារាសម្តែងស្រីដែលមានទម្រង់មុខគួរឱ្យស្រលាញ់ Ariel Lin បានប្រកាសផ្អាកពីសិល្បៈមួយរយៈ ដោយសារចង់ផ្តោតការយកចិត្តទុកដាក់យកកូន ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយនឹងសេដ្ឋីចិនមួយរូបអស់រយៈពេល ៦ ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់មានកូនប្រលែងនឹងគេ។

ជាក់ស្តែង អ្នកទាំង ២ ហាក់មិនសូវមានពេលវេលាជាមួយគ្នាឡើយ ដោយម្នាក់នៅប្រទេសចិន និងម្នាក់ទៀតនៅសហរដ្ឋអាមេរិកដើម្បីធ្វើជំនួញ។ តារាសម្តែង Ariel Lin ធ្លាប់មានគម្រោងហោះទៅសហរដ្ឋអាមេរិកកាលពី ៦ ខែមុនដើម្បីទៅជួបស្វាមីខ្លួន ប៉ុន្តែដោយសារតែមានការផ្ទុះឡើងនៃវីរុសកូវីដ ១៩ ទើបធ្វើឱ្យអ្នកទាំង ២ ត្រូវរស់នៅឆ្ងាយពីគ្នារយៈពេល ៦ ខែមកហើយ។

យ៉ាងណាមិញ ពេលនេះស្វាមីរបស់ Ariel ក៏បានហោះទៅដល់កោះតៃវ៉ាន់ហើយ និងការរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃក៏ជិតបញ្ចប់ហើយដែរ។ ស្រីស្អាត Ariel បានបញ្ជាក់ថា ចាប់ពីពេលនេះទៅអ្នកទាំង ២ អាចមានពេលវេលាសម្រាប់គ្នាច្រើន ហើយក៏ត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាឪពុកម្តាយគេនាពេលឆាប់ៗនេះផងដែរ៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម