Connect with us

អតីតខ្សែបម្រើ Xavi ចុះកិច្ចសន្យាថ្មី ដឹកនាំក្លិបនៅលីគកំពូលកាតា

កាតា៖ អតីតខ្សែបម្រើ Barcelona លោក Xavi បានបន្តកិច្ចសន្យាដឹកនាំ១រដូវកាលទៀត ជាមួយក្លិប Al Sadd នាលីគកំពូលប្រទេសកាតា។

បុរសវ័យ៤០ឆ្នាំ បានមកដឹកនាំក្លិបខាងលើ កាលពីឆ្នាំ ២០១៩ បន្ទាប់ពីចូលនិវត្តន៍ពីអាជីពជាកីឡាករ។
នារដូវកាលដំបូង លោក Xavi បាននាំយកពានរង្វាន់ចំនួន២មកឱ្យក្លិប Al Sadd ដែលរួមមាន ពានបើករដូវកាល Qatari Super Cup 2019 និងពាន Qatar Cup 2020 ។ បច្ចុប្បន្នក្លិបកំពុងឈរលេខ៣ ជាបណ្តោះអាសន្នក្នុងតារាងពិន្ទុ។

ការចុះកិច្ចសន្យាថ្មីបន្ថែមនេះ មានន័យថា អតីតសមាជិកជម្រើសជាតិអេស្ប៉ាញ ឈ្នះពាន FIFA World Cup 2010 រូបនេះ នឹងបន្តដឹកនាំក្លិប Al Sadd រហូតដល់ដំណាច់រដូវកាល ២០២០-២១៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម