កូនភ្លោះខ្លួនជាប់គ្នាដែលមានអាយុវែងជាងគេបានស្លា ប់ហើយ
អាមេរិក៖ Ronnie និង Donnie Galyon គឺជាកូនភ្លោះដែលមានខ្លួនជាប់គ្នាបានស្លា ប់ក្នុងវ័យ ៦៨ ឆ្នាំនៅមណ្ឌលចាស់ជរា រដ្ឋ អូហៃអូ សហរដ្ឋអាមេរិក។ នេះបើយោងតាម Time magazine កាលពីពេលថ្មីៗនេះ។
Ronnie និង Donnie កើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥១ ដែលកាលណោះឪពុកម្តាយរបស់អ្នកទាំង ២ បានពិភាក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការវះកាត់បំបែកខ្លួនចេញពីគ្នា ប៉ុន្តែគ្រូពេទ្យបានធ្វើការបដិសេដដោយបញ្ជាក់ថា អាចមានគ្រោះថ្នាក់ដល់ជីវិតបាន។
Ronnie និង Donnie មិនបានទៅសាលាដូចក្មេងដទៃឡើយ ដោយសារខាងសាលាខ្លាចអ្នកទាំង ២ ធ្វើឱ្យសិស្សដទៃមិនអាចផ្តោតអារម្មណ៍សិក្សាបាន។ ដូចនេះ តាំងពីក្មេងមក អ្នកទាំង ២ បានចាប់អាជីពជាអ្នកសម្តែងសៀកដែលអាចទាក់ទាញទស្សនិកជនបានជាច្រើន និងអាចរកចំណូលទ្រទ្រង់ជីវភាពខ្លួន ព្រមទាំងគ្រួសារបាន។
រហូតដល់ឆ្នាំ ១៩៩១ អ្នកទាំង ២ បានផ្អាកការងារដើម្បីថែទាំសុខភាព ប៉ុន្តែមកដល់ឆ្នាំ ២០១៤ បញ្ហាសុខភាពក៏ចាប់ធ្វើទុក្ខឡើងរ៉ាំរ៉ៃ រហូតមកដល់ឆ្នាំ ២០២០ កូនភ្លោះទាំង ២ នេះក៏បានបាត់ប ង់ជី វិតក្នុងវ័យ ៦៨ ឆ្នាំ ដែលជាកូនភ្លោះខ្លួនជាប់គ្នាដែលមានអាយុវែងជាងគេលើលោក៕
ប្រភព៖ Zing
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍