ខេត្តសៀមរាប ក្លាយជាខេត្តមួយដែលធ្វើការហាមឃាត់ការទិញលក់ និងពិឃា តសត្វឆ្កែជាអាហារ
សៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចេញបម្រាម មិនឱ្យធ្វើអាជីវកម្ម ទិញ-លក់ និងពិឃាតសត្វឆ្កែជាអាហារ ដោយសារតែរយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានធ្វើឱ្យបាត់បង់តម្លៃវប្បធម៌ប្រពៃណីជាតិ ពិសេសនៅខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីប្រកាស ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។
សេចក្តីប្រកាសបានឱ្យដឹងថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ទេសចរណ៍ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រាង្គប្រាសាទវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អផូរផងគ្មានពីរលើពិភពលោក ជាពិសេសប្រជាជនខ្មែរ បានចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ (ឆ្កែ) មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចម្ការ និងជាហ្វូងសត្វជួយក្នុងវិស័យយោធាបានល្អទៀតផង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារ មានភាពអាណាធិបតេយ្យ និងកើតឡើងគួឱ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឱ្យមានការឆ្លងជំងឺរាលដាលឆ្កែឆ្កួត និងជំងឺផ្សេងៗពីតំបន់មួយទៅតំបន់មួយ ដែលប៉ះពាល់ដល់សុខភាពសាធារណៈ នេះបើតាមការស្រាវជ្រាវដោយអង្គការសុខភាពសត្វពិភពលោក និងអង្គការហ្វផះ (Four paw)។
ជាងនេះទៀត ការទិញលក់ និងពិឃាតសត្វឆ្កែ អាណាធិប្បតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា ១១២ ១១៣ ១១៥ នៃច្បាប់នេះ៕
ដោយ៖ គង់ ប៊ុនណា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍