Connect with us

សម្រាប់ថ្ងៃនេះតួអង្គ ព្កុលមាស ធំពេញវ័យហើយចង់ដឹងថា ឆោមផ្កា និងមីងខី ដែលជាម្តាយ បន្តធ្វើបាបគ្នាដល់ណាទៀត

កម្សាន្ត៖ សម្រាប់ថ្ងៃនេះ ប្រិយមិត្តពិតជាប្លែកភ្នែកនៅពេលដែលឃើញតួអង្គ ព្កុលមាស ធំពេញវ័យ ហើយក៏ចង់ដឹងដែលថា ប្អូនស្រី ឆោមផ្កា និងមីងខី ដែលជាម្តាយដែលមានចរិតកាចឆ្នាស ឈ្នានីស ចូលចិត្តធ្វើបាបគ្នា តាំងតែពីតូចរហូតដល់ធំ ក៏នៅតែធ្វើបាប មិនដឹងពេលណាទៅបានឈប់ធ្វើបាបគ្នាទៅ។

ថ្ងៃនេះ ព្កុលមាស កាន់តែធំសម្រស់កាន់តែស្អាត មានចរិតស្លូតបូត គួរឱ្យស្រឡាញ់ ដឹងតែប្រិយមិត្តបានឃើញភ្លាមរឹតតែស្រឡាញ់ ពេញចិត្តពីតួអង្គមួយនេះ ពិសេសការសម្តែងរបស់គាត់តែម្តង។ ចំណែកតួអង្គមួយទៀត ដែលគេល្បីថាកាចឆ្នាស ចូលចិត្តឈ្នានីស ក៏បានធំពេញវ័យដូចគ្នាគឺ ឆោមផ្កា ដែលប្រិយមិត្តខ្លះសរសើរពីការសម្តែងរបស់គាត់ គ្រប់ឈុតឆាកគាត់ធ្វើចរិតកាចឆ្នាស់ ពិតជាសមខ្លាំងណាស់ ពិសេសទាំងម្តាយទាំងកូនតែម្តង។

ក្នុងភាគទី១៣នេះ ប្រាកដជាធ្វើឱ្យប្រិយមិត្តដែលទស្សនានៅភាពយន្តភាគបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” កានតែជក់ចិត្ត ហើយរឹតតែចង់ដឹងថា ព្កុលមាស ធំហើយតើមានរឿងអ្វីកើតឡើងចំពោះ ព្កុលមាស ទៀតព្រោះគាត់ត្រូវបានតួអង្គ ឆោមផ្កា ដែលជាប្អូនស្រី និងមីងខី ជាម្តាយ នៅតែបន្តធ្វើបាបគ្នារហូត តើគ្នាខុសអ្វីទៅបានជាជាតិនេះជួបបាបកម្មយ៉ាងនេះ មកប៉ះគ្រួសារខុសគេ៕

កុំភ្លេចទស្សនាភាពយន្តភាគបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” តាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម