Connect with us

ម៉ៃ សុគន្ធ ប្រតិកម្មទស្សនិកជនដែលមិនគាំទ្រតារាស្រុកឯង បែរជាគាំទ្រតារាស្រុកគេទៅវិញ

កម្សាន្ត៖ កាន់តែក្តៅស្លឹកត្រចៀកហើយពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយមានការប្រតិកម្មជាខ្លាំងពីសំណាក់តារាចម្រៀង លោក ម៉ៃ សុគន្ធ ចំពោះប្រិយមិត្តមួយចំនួនតូចដែលនិយមចូលចិត្តគាំទ្រតារាចម្រៀងស្រុកគេ។ រឿងនេះបានធ្វើឱ្យប្រិយមិត្តជាច្រើនដែលស្រឡាញ់ក្រុមតារាចម្រៀង BTS ហើយមិនគាំទ្រតារាសម្តែងក្នុងស្រុកខ្លួនឯង ម្នាក់ៗគិតតែនាំគ្នារិះគន់ពីតារាខ្មែរគ្នាឯង ក៏ធ្វើឱ្យមានការទើសចិត្តដល់ លោក ម៉ៃសុគន្ធ ជាខ្លាំងទើបលោកសម្រេចចិត្តបញ្ចេញវីដេអូផ្ញើដល់អ្នកគាំទ្រទាំងនោះ ឱ្យបានដឹងច្បាស់ពីការគាំទ្រតារាខ្មែរគ្នាឯង។

ក្រោយលេចចេញនូវវីដេអូរបស់ លោក ម៉ៃ សុគន្ធ លើបណ្តាញសង្គមហ្វេសប៊ុកមក ក៏សង្កេតឃើញមានប្រិយមិត្តមួយចំនួននាំគ្នាគាំទ្រនៅសម្តីរបស់ លោក ម៉ៃ សុគន្ធ ក៏មានមួយចំនួនទៀតមិនគាំទ្រដល់សម្តីរបស់លោក ម៉ៃ សុគន្ធ ផងដែរ។ លោក ម៉ៃ សុគន្ធ បាននិយាយបែបនេះថា “ហេតុអ្វីទើសតែតារាស្រុកឯង រិះគន់តែតារាស្រុកឯង ឱ្យតែខុសម្តងៗទើសនោះទើស ចុះតារាស្រុកគេខុសយ៉ាងណាក៏នាំគ្នាបន្តការគាំទ្រ តើវាខុសគ្នាត្រង់ណា?”។

រឿងនេះបានផ្ទុះកក្រើកជាខ្លាំងបន្ទាប់ពី លោក ម៉ៃ សុគន្ធ បានឃើញការរិះគន់ពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Leng Lee Bee” ចំពោះលោក Tena ជាតារាចម្រៀងរបស់ខ្មែរ ដោយនិយាយថាលោកមិនដឹងមកពីតំបន់ណា មិនដឹងថាបទចម្រៀងបានមកពីណា ឬចម្លងពីក្រុម BTS ។ ពេលនោះ ម៉ៃ សុគន្ធ ក៏ចាប់ផ្តើមខឹងជាខ្លាំងជំនួសលោក Tena។

លោក ម៉ៃ សុគន្ធ ក៏បានសរសេរសារមួយចំនួនបង្ហោះលើហ្វេសប៊ុករបស់លោកផ្ទាល់ដូច្នេះថា “សួរថាអាតារាកូរ៉េ នឹងត្រូវជាអ្វីនឹងអ្នក? តារាស្រុកឯងមិនគាំទ្រ ទៅគាំទ្រតារាស្រុកគេ អ៊ីចឹងតើបានប្រទេសគេមើលងាយសិល្បៈប្រទេសយើងណាស់ដោយសារបុគ្គលមួយចំនួនតូចនឹងមិនចេះគាំទ្រតារាស្រុកឯង” ពាក្យទាំងនេះធ្វើឱ្យប្រិយមិត្តមានការបញ្ចេញមតិខុសៗគ្នាចំពោះ លោក ម៉ៃ សុគន្ធ៕

ប្រភព៖ ម៉ៃ សុគន្ធ

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com