Connect with us

ការធ្វើចិត្តសប្បាយរីករាយ អាចជួយឱ្យសម្រស់របស់កញ្ញា Aum Patcharapha Chaisuea កាន់តែក្មេងជាងវ័យ

កម្សាន្ត៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពរបស់ប្រទេសថៃ កញ្ញា Aum Patcharapha Chaisuea កំពុងតែបើកចិត្តយ៉ាងទូលំទូលាយជាមួយការថតរូប ដើរកម្សាន្តតាមទីផ្សារ ទោះជាកញ្ញាជាតារាសម្តែងដ៏ល្បីរបស់ប្រទេសថៃក៏ដោយ ក៏តារាសម្តែងម្នាក់នេះហាក់បីដូចជាមានភាពរីករាយធម្មតាជាមួយជីវិតបែបសាមញ្ញរបស់គាត់ ហើយក៏ជួយថែសម្រស់របស់មិនឱ្យចាស់ជាងវ័យផងដែរ។

ថ្ងៃមួយដែល កញ្ញា Aum Patcharapha Chaisuea សប្បាយចិត្តជាងគេនោះ នៅពេលដែលកញ្ញាដើរកម្សាន្តតាមទីផ្សារ ស្រាប់តែបានជួបតារាសម្តែងប្រុសជើងចាស់ដ៏ល្បី លោក Chat Chaithiansuwanno នៅក្នុងផ្សារ ស្រាបត់តែពេលនោះកញ្ញាក៏មានអារម្មណ៍ថាសប្បាយរីករាយរំភើប។ កញ្ញាក៏បាននិយាយថា “កញ្ញាបានមកផ្សារហើយជួបអ៊ុ កំពូលតារាថៃ ហើយបានស្នើសុំឱ្យអ៊ុថតរូប អ៊ុពិតជាមានចិត្តល្អណាស់ដែលបានថតរូបជាក្មួយ។ សូមអរគុណ Superstars of Thailand”។

អ្វីដែលលើសពីនេះគឺ តារាសម្តែងម្នាក់នេះចូលចិត្តធ្វើអ្វីឱ្យអារម្មណ៍សប្បាយរីករាយរំភើប ដើម្បីកាត់បន្ថយភាពស្មុគស្មាញ។ នេះក៏ជាកត្តាមួយដែលជួយឱ្យសម្រស់របស់កញ្ញា Aum Patcharapha Chaisuea កាន់តែមានភាពស្រស់ស្អាតក្មេងជាងមុន។ សម្រាប់ឆ្នាំ២០២០នេះ កញ្ញា Aum Patcharapha Chaisuea ក៏មានភាពមមាញឹកក្នុងថតសម្តែងនូវភាពយន្តខ្នាតធំល្បីជាច្រើនទាំងក្នុងស្រុក ទាំងក្រៅស្រុកផងដែរ៕

ប្រភព៖ Aum Patcharapha Chaisuea

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម