បើតុបតែងមុខគូរបែបនេះ មើលទៅស្មានតែកូនសាសន៍អឺរ៉ុប តាមពិតតារាចម្រៀងរបស់កម្ពុជាសោះ!
កម្សាន្ត៖ កំពូលតារាចម្រៀងដ៏ក្មេងស្រស់ស្អាត គួរឱ្យស្រឡាញ់ កញ្ញា រ៉េត ស៊ូហ្សាណា កំពុងតែឆក់យកដួងចិត្តមិត្តយុវវ័យ បន្ទាប់ពីតារាចម្រៀងមួយដួងនេះបានបញ្ចេញនៅស្ទីលប្លែកៗ ទាំងក្បាច់រាំ ទាំងការតុបតែងខ្លួន សម្លៀកបំពាក់ គឺមិនចាញ់តារាចម្រៀងអឺរ៉ុបបែប Pop ប៉ុន្មាននោះទេ។ ក្រោយពីបានឃើញកញ្ញាបង្ហោះរូបថត ដោយមានការគូរភ្នែក តុបតែងមុខបែបអឺរ៉ុប មើលទៅស្មានតែកូនក្រមុំកៅស៊ូ។
ម្ចាស់បទ “ក្តីសុខបង ពេលគ្មានអូន” ម្នាក់នេះ បានទទួលជោគជ័យជាខ្លាំងលើវិថីសិល្បៈរបស់ខ្លួន ក្នុងអាជីពជាតារាចម្រៀង ព្រមទាំងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ម្ចាស់ស្ពតធំៗប្រចាំកម្ពុជា តែងតែអញ្ជើញកញ្ញាថតស្ពត និងជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមួយចំនួន។ នេះហើយដែលធ្វើឱ្យ តារាចម្រៀងដ៏តូចច្រឡឹង គួរឱ្យស្រឡាញ់ម្នាក់នេះ អាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
ថ្មីៗនេះ រ៉េត ស៊ូហ្សាណា កំពុងតែសំងំផលិតបទចម្រៀងថ្មីៗបន្ថែមទៀត ដើម្បីតម្រូវមិត្តយុវវ័យ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ រ៉េត ស៊ូហ្សាណា ក៏កំពុងតែមានបុរសជាច្រើនតាមលួចស្រឡាញ់ ប៉ុន្តែកញ្ញាហាក់បីដូចជាមិនសូវរវីរវល់ជាមួយស្នេហានោះឡើយ ព្រោះកញ្ញាបានបង្ហើបថា សំខាន់ចង់ឱ្យខ្លួនមានភាពជោគជ័យជាងនេះបន្ថែមទៀត ណាមួយគាត់ក៏នៅក្មេងផងដែរ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍