គាប់ជួនម្ល៉េះ នាយគធំចេញមុខក្នុងរឿង “ទេពធីតាព្កុលមាស” ចំថ្ងៃពិសេសរបស់លោកតែម្តង
បើនិយាយពីតួនាយគ ដែលទស្សនិកជនគ្រប់គ្នាបានស្គាល់តាមរយៈខ្សែភាពយន្តភាគខ្មែរ “ទេពធីតាព្កុលមាស” ថាមានកម្លាំងខ្លាំង ញុំាច្រើននោះ គឺថាមិនមាននរណាមិនស្គាល់ និងមិនចូលចិត្តគាត់នោះទេ ដោយសារអត្តចរិតស្ងប់ស្ងាត់ និងតែងតែតាមជួយព្កុលរហូត។
នៅរាត្រីនេះ ទស្សនិកជនក៏ទើបតែបានជួបលោក នារាយណ៍ ប្រិមប្រិយ តាមរយៈរឿងភាគនេះ ដែលនាយគបានក្លាយជាមនុស្សធំហើយ។ ទស្សនិកជនមួយចំនួនប្រហែលជាបានស្គាល់លោកពីមុនមកហើយ ជាពិសេសតាមការសម្តែងជាតួអង្គជាអ្នកថតរូប សុំស្នេហ៍តួស្រីយ៉ាងពិបាក ក្នុងរឿងភាគខ្មែររបស់ CTN កាលពីជាង ២ឆ្នាំមុន គឺរឿង “ស្រទន់មន្តស្នេហ៍”។
អ្វីដែលពិសេសថ្ងៃនេះ គឺជាថ្ងៃកំណើតរបស់លោក អាយុ ២៧ឆ្នាំផងដែរ។ ក្រៅពីមានអាជីពជាអ្នកសម្តែង លោកក៏ជា អ្នកផលិតខ្សែភាពយន្ត មិនថាខ្នាតតូច ឬខ្នាតធំនោះទេ។
ទស្សនិកជនដែលមានបំណងចង់ជូនពរលោក នារាយណ៍ ប្រិមប្រិយ អាចសរសេរនៅក្នុង comment បានណា និងកុំភ្លេចណា គាំទ្រការសម្តែងរបស់នាយគ តាមរយៈខ្សែភាពយន្តភាគខ្មែរ “ទេពធីតាព្កុលមាស” មានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ ម៉ោង ៧យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ CTN៕
អត្ថបទ៖ លីន រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍