Connect with us

ត្រៀមបូមទឹកទុក! កម្ពុជា នឹងជួបកូនរដូវប្រាំង ក្នុងខែកក្កដានេះ

ភ្នំពេញ៖ ខណៈខែកក្កដានេះ ជាធម្មតា ត្រូវជារដូវវស្សា នៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនប្រជាពលរដ្ឋឱ្យដឹងនៅថ្ងៃនេះថា ចាប់ពីពាក់កណ្ដាលខែកក្កដារហូតដល់ដំណាច់ខែនេះ កម្ពុជា អាចនឹងមានការប្រែប្រួលធាតុអាកាសរយៈពេលខ្លី ដោយនឹងកើតមាន កូនរដូវប្រាំង។

ក្រសួងធនធានទឹកបានឱ្យដឹងថា ស្ថានភាពនេះ គឺបណ្ដាលមកពីសម្ពាធខ្ពស់ បាននិងកំពុងបង្កើនឥទ្ធិពលមកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ មិនត្រឹមតែកម្ពុជានោះទេ សូម្បីតែប្រទេសថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ក៏នឹងជួបនូវកម្រិតបរិមាណទឹកភ្លៀងធ្លាក់មកមានការថមថយចុះផងដែរ។

ក្រសួងបានបន្តថា បន្ទាប់ពីកូនរដូវប្រាំងកន្លងផុតទៅ ស្ថានភាពអាកាសធាតុ នឹងត្រឡប់មកប្រក្រតីវិញ ដោយភ្លៀងក៏នឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះ ក៏អាចបណ្ដាលឱ្យខេត្តមួយចំនួន នៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប តំបន់ជាប់ផ្លូវទឹក និងតំបន់មាត់សមុទ្រ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្ដាលមកពីការធ្លាក់ភ្លៀងលើសលប់ផងដែរ។

ក្រសួងក៏បានអំពាវនាវដល់ប្រជាកសិករ ឱ្យយកចិត្តទុកដាក់ក្នុងការរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ សម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាការងារបង្កបង្កើនផល៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com