Connect with us

សហព័ន្ធបាល់ទាត់កូឡុំប៊ីត្រូវរងពិន័យជាទឹកប្រាក់ លើករណីកេងចំណេញលក់សំបុត្រ World Cup 2018

បរទេស៖ សហព័ន្ធបាល់ទាត់កូឡុំប៊ី មន្ត្រីជាន់ខ្ពស់និងសមាជិកជាច្រើនរូបរបស់ខ្លួន ត្រូវរងពិន័យទឹកប្រាក់ប្រមាណ៤,៦លានដុល្លារក្រោយរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងការកេងចំណេញលក់សំបុត្រក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដល់អ្នកគាំទ្រ។

ការស៊ើបអង្កេតរយៈពេលជិត២ឆ្នាំត្រូវបានធ្វើឡើងនិងបានបង្ហាញថា មន្ត្រីជាន់ខ្ពស់ទាំងនោះ បានសហការជាមួយក្រុមហ៊ុនលក់សំបុត្រ ដែលចាប់ដៃគូសហការជាមួយសហព័ន្ធបាល់ទាត់កូឡុំប៊ី នាពេលនោះ។

ទិន្នន័យបានបង្ហាញថា សំបុត្រប្រមាណ ៤ម៉ឺនសន្លឹក ត្រូវក្រុមអ្នកពាក់ព័ន្ធខាងលើ លក់លើសតម្លៃដើម ដែលកំណត់ពីសហព័ន្ធ FIFA និងពីប្រទេសរុស្ស៊ី ដែលធ្វើឱ្យតម្លៃសំបុត្រក្នុង១សន្លឹកកើនឡើងជាង៧០ដុល្លារ។

ទោះមិនបានបង្ហាញមុខមន្ត្រីជាន់ខ្ពស់រូបនោះ ប៉ុន្តែមានការផ្សព្វផ្សាយថា ប្រធានសហព័ន្ធលោក Ramón Jesurún និងអនុប្រធានសហព័ន្ធលោក Alvaro Gonzalez ជាអ្នកផ្តើមគំនិតក្នុងរឿងនេះ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com