ប្រធានក្លិប Barcelona ថា អ្នកចាត់ការ Quique Setien នៅតែដឹកនាំក្រុមដល់រដូវកាលក្រោយ
La Liga៖ ប្រធានក្លិប Barcelona លោក Josep Bartomeu បាននិយាយថា អ្នកចាត់ការ Quique Setien នៅតែទទួលឱកាសដឹកនាំក្រុមរហូតដល់រដូវកាលក្រោយ ត្បិតក្រុមស្ថិតនៅលេខ២ក្ដី និងមិនសោកស្ដាយឡើយដែលបណ្ដេញលោក Ernesto Valverde កាលពីខែមករា។
លោក Valverde បានជួយ Barcelona ឱ្យឈរកំពូលតារាង មុនពេលលោកត្រូវបណ្ដេញចេញកាលពីខែមករា ជំនួសកន្លែងដោយលោក Setien។
ការប្រជែងពានរបស់ Barcelona កំពុងជួបបញ្ហា បន្ទាប់ពីលេងស្មើជាច្រើនប្រកួតទល់នឹង Sevilla, Celta Vigo និង Atletico Madrid ហើយបច្ចុប្បន្នចាញ់ Real Madrid ៤ពិន្ទុ។
ប៉ុន្តែជ័យជម្នះ ៤-១ លើ Villarreal កាលពីចុងសប្ដាហ៍ លោក Bartomeu បាននិយាយថា លោកគិតថាពួកគេកំពុងឈានទៅរកទិសដៅត្រឹមត្រូវហើយ។
លោកបានថ្លែងបែបនេះ៖ “Setien ច្បាស់ជាបន្តទៅមុខទៀត។ នៅពេលនេះខ្ញុំពិតជាសប្បាយចិត្តជាមួយនឹងរបៀបដែលក្រុមបានវិវឌ្ឍ ហើយក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយ ពួកយើងបានឃើញការរីកចម្រើនដែល Setien បានធ្វើ។ ខ្ញុំមិនសោកស្ដាយឡើយដែលបណ្ដេញ Valverde។ ពួកយើងត្រូវផ្ដល់កម្លាំងចិត្តដល់ក្រុម”៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍