បុរសភេទទីបីជនជាតិអ៊ីតាលីម្នាក់ ទទួលចិញ្ចឹមក្មេងស្រីដែលមានជំងឺ Down’s Syndrome ក្រោយនាងត្រូវបានបដិសេធចំនួន ២០ គ្រួសារ
អ៊ីតាលី៖ បុរសជនជាតិអ៊ីតាលីដែលស្រឡាញ់ភេទដូចគ្នា Luca Trapanese បានធ្វើឱ្យមនុស្សជុំវិញពិភពលោកកោតសរសើរពីទឹកចិត្តរបស់លោកជាខ្លាំងក្រោយទទួលក្មេងស្រីម្នាក់ដែលមានជំងឺ Down’s Syndrome មកចិញ្ចឹមដោយសារនាងត្រូវបានបដិសេធចំនួន ២០ គ្រួសារ។
គួរបញ្ជាក់ដែរថា Alba គឺជាក្មេងស្រីដែលត្រូវគ្រួសារបោះបង់ចោលដោយសារនាងមានជំងឺ Down’s Syndrome និងមិនមានគ្រួសារណាមួយព្រមទទួលនាងទៅចិញ្ចឹមឡើយក្រៅពី Luca។ លោកធ្លាប់មានបទពិសោធន៍ធ្វើការស័្មគ្រចិត្តជាមួយនឹងជនពិការភាពកាលពីអាយុ ១៤ ឆ្នាំ ដូចនេះទើបលោកមានចំណេះដឹងព្រមទាំងទឹកចិត្តអាចមើលថែ Alba បានយ៉ាងល្អ។
បន្ថែមពីនេះផងដែរ Luca ក៏ធ្លាប់បង្កើតកម្មវិធីសប្បុរសធម៌ផ្ទាល់ខ្លួនសម្រាប់កុមារពិការក្នុងសង្គមកាលពីឆ្នាំ ២០០៧ ផងដែរ៕
ប្រភព៖ being
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍