Tammy Abraham ទាមទារតំឡើងប្រាក់ឈ្នួលមុនបន្តអនាគតជាមួយ Chelsea
Premier League៖ ខ្សែប្រយុទ្ធ Tammy Abraham កំពុងតែទាមទារការដំឡើងប្រាក់ឈ្នួលខ្ពស់ជាងនេះ មុននឹងទទួលយកការបន្តអនាគតយូរអង្វែងជាមួយក្លិប Chelsea។
កីឡាករអង់គ្លេស នៅសល់កិច្ចសន្យាពីរឆ្នាំទៀតដែលមានប្រាក់ឈ្នួល ៥ម៉ឺនផោនក្នុងមួយសប្តាហ៍។ រូបគេកំពុងចរចាជាមួយអ្នកចាត់ការ Frank Lampard ជុំវិញអនាគតរបស់ខ្លួនហើយរំពឹងថា គេនឹងទទួលបានកិច្ចសន្យាមួយដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលនឹង Callum Hudson Odoi គឺ១២ម៉ឺនផោនក្នុងមួយសប្តាហ៍ បូករួមប្រាក់លើកទឹកចិត្តផងដែរ។
នៅពេលសួរនាំអំពីអនាគតរបស់ Tammy លោក Lampard បាននិយាយថា៖ “Tammy ពិតជាមានសារសំខាន់”។
Tammy Abraham រកបាន១៥គ្រាប់សម្រាប់ Chelsea នៅរដូវកាលនេះ ប៉ុន្តែក្នុង១០ប្រកួតចុងក្រោយមិនអាចរកបានគ្រាប់បាល់នោះទេ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍