Connect with us

ភ្នំបាយឆៅ បានឆក់យកបេះដូងអ្នកទេសចរជាច្រើនដោយសារទេសភាពធម្មជាតិដ៏ទាក់ភ្នែកនៅទីនោះ

មណ្ឌលគិរី៖ “ភ្នំបាយឆៅ” គឺជាតំបន់រមណីយដ្ឋានកែច្នៃមួយកន្លែងដែលមានទេសភាពលាតសន្ធឹងដាច់កន្ទុយភ្នែក ឃើញហើយពិតជាទាក់ចិត្តជាខ្លាំង។ ភ្នំបាយឆៅ ដែលមានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីរង្វង់គោព្រៃ ស្ថិតនៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ធ្លាប់ជាតំបន់ដែលឧស្សាហ៍មានគ្រោះថ្នាក់ដោយសារផ្លូវរអិល និងមានចំណោតខ្ពស់ៗ ប៉ុន្តែពេលនេះបានប្រែមុខមាត់ថ្មីក្លាយជាតំបន់ទេសចរណ៍ដែលមានសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រមជាមួយនឹងទេសភាពព្រៃភ្នំធម្មជាតិយ៉ាងស្រស់ស្អាត។

ឈ្មោះភ្នំបាយឆៅ ត្រូវបានប្រសិទ្ធនាមឡើងដោយសារពីមុនផ្លូវទៅទីនោះ មានភាពលំបាកខ្លាំងដែលមានតែរថយន្តខ្ពស់ៗ ឬ រថយន្តកែច្នៃប៉ុណ្ណោះដែលអាចធ្វើដំណើរបាន ម៉្យាងទៀតផ្លូវទៅទីនោះមានសភាពរអិលខ្លាំង និងធ្លាប់មានគ្រោះថ្នាក់ជាញឹកញាប់ទើបអ្នកទេសចរដែលបានទៅកម្សាន្តទីនោះតែងសម្រាកដាំបាយមុនបន្តដំណើរទៅមុខទៀត។

ដោយសារអាកាសធាតុទីនោះត្រជាក់ មានសំណើម និងតែងមានខ្យល់បក់ជាប្រចាំទើបការដាំបាយនៅទីនោះមិនបានឆ្អិនល្អឡើយ ដូចនេះទើបឈ្មោះ ភ្នំបាយឆៅ បានជាប់ឈ្មោះរហូតនេះមកដល់បច្ចុប្បន្ន។ យ៉ាងណាមិញ មកដល់ឆ្នាំ ២០១២ ផ្លូវធ្វើដំណើរទៅភ្នំបាយឆៅមានស្ថានភាពស្អាតល្អ និងមានសុវត្ថិភាពថែមទៀតរហូតបានទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាទីនោះជាហូរហែរ៕

រូបភាព៖ Trip KH

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com