គម្រោងបណ្ណាល័យ វិទ្យាស្ថានភាសាបរទេស អាចនឹងលេចជារូបរាង ក្រោយវិបត្តិកូវីដ១៩
ភ្នំពេញ៖ គម្រោងបណ្ណាល័យ វិទ្យាស្ថានភាសាបរទេស (IFL) អាចនឹងត្រូវសាងសង់ សម្រាប់ទទួលសិស្សនិស្សិត សិក្សាស្រាវជ្រាវទាក់ទងនឹងមេរៀន ដើម្បីបង្កើនចំណេះដឹងបន្ថែមទៀត។
គម្រោងនេះ ត្រូវបានចែករំលែកដោយលោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ។ បើតាមរូបភាពប្លង់គម្រោង, បណ្ណាល័យថ្មីនេះ ចំណុចកណ្ដាលនៃអគារសិក្សាដទៃទៀត។ វាត្រូវបានប្រើប្រាស់រចនាបថស្ថាបត្យកម្មជាបែប សៀវភៅត្រួតលើគ្នា។
យោងតាមខ្លឹមសារបង្ហោះរបស់លោក ជេត ជាលី, បណ្ណាល័យថ្មីនេះ នឹងជាឃ្លាំងសៀវភៅ និងឯកសារសម្រាប់អ្នកអាន ទាក់ទងនឹងភាសាបរទេស និងការសិក្សាអន្តរជាតិ ដែលកំពុងត្រូវបានបង្រៀននៅឯ វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គម្រោងនេះ នឹងអាចលេចជារូបរាងឡើង នៅពេលវិបត្តិកូវីដ១៩ បានធូរស្រាល៕
ប្រភព៖ Chealy Chet
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍