អតីតខ្សែការពារ John Terry នឹងចាប់ផ្តើមអាជីពជាអ្នកចាត់ការទូទៅក្លិបលើកដំបូងនារដូវកាលក្រោយ
អង់គ្លេស៖ អតីតខ្សែការពារ Chelsea លោក John Terry នឹងចាប់ផ្តើមអាជីពជាអ្នកចាត់ការទូទៅក្លិបលើកដំបូងនារដូវកាលបន្ទាប់ ដោយលោកគ្រោងនឹងចាកចេញពីតំណែងជំនួយការគ្រូបង្វឹកក្លិប Aston Villa ទៅដឹកនាំក្លិប Bristol City នាក្របខណ្ឌ Championship។
បុរសវ័យ៣៩ឆ្នាំ កំពុងស្ថិតក្នុងដំណាក់កាលចរចាកិច្ចសន្យាដឹកនាំក្លិបខាងលើ ដែលកំពុងប្រកួតប្រជែងនៅលីគទី២ របស់អង់គ្លេស សម្រាប់រដូវកាល 2020-21។
Bristol City ទើបតែបញ្ចប់តំណែងអ្នកចាត់ការ Lee Johnson កាលពីសប្តាហ៍មុន បន្ទាប់ពីដឹកនាំរយៈពេល៤ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៦មក ហើយគ្រូជំនួយរបស់ក្លិប លោក Dean Holden កំពុងដឹកនាំក្លិបនេះជាបណ្តោះអាសន្ន។
លោក John Terry បានចាកចេញពី Chelsea មកចូលរួមជាមួយ Aston Villa បានមួយរដូវកាលគឺរដូវកាល 2017-18 មុនសម្រេចចិត្តចូលនិវត្តន៍ និងបន្តអាជីពជាគ្រូជំនួយតែម្តង៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍