Connect with us

West Ham United បង្ហាញចំណាប់អារម្មណ៍លើ Phil Jones និង Jesse Lingard

Premier League៖ តាមប្រភសារពត៌មានមួយចំនួនបានឱ្យដឹងថាកីឡាករ Phil Jones និង Jesse Lingard នឹងធ្វើដំណើរទៅកាន់ក្លិប West Ham ដើម្បីចូលរួមជាមួយអតីតគ្រូបិសាចក្រហម គឺលោក David Moyes ។

អ្នកទាំងពីរ បានបាត់បង់កៅអីជម្រើសដំបូងក្នុងរដូវកាលនេះ បន្ទាប់ពីលេងមិនបានល្អនៅក្នុងក្លិប Manchester United ហើយរូបគេកំពុងតែចង់ចាកចេញដើម្បីមានឱកាសលេងបានច្រើននេះបើយោងតាមសារពត៍មាន Independent ។

លោក David Moyes គ្រូបង្វិកក្រុម West Ham ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ និងកីឡាករទាំងពីរបើសិនក្លិបអាចលេងបន្តនៅក្របខណ្ឌ Premier League ទៀត ហើយលោកMoyes ត្រូវបានគេរំពឹងថាបានត្រៀមកញ្ចប់ទឹកប្រាក់ច្រើនដើម្បីកសាងក្រុមឡើងវិញនៅកីឡដ្ឋាន London Stadium ។

យ៉ាងណាមិញ ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសរូបនេះបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំហើយជាមួយបិសាចក្រហម Manchester United ហើយក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បានដាក់រូបគេត្រឹមជាកីឡាករបម្រុងក្រោយការមកដល់របស់ Harry Maguire និង Victor Lindelof ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com