Connect with us

ប្រទេសដាណឺម៉ាក ចេញលិខិតឆ្លងដែន Covid-19 ដែលអាចទាញយកបានយ៉ាងងាយ

ដាណឺម៉ាក៖ រដ្ឋាភិបាលដាណឺម៉ាក បានប្រកាសចេញលិខិតឆ្លងដែន Covid-19 ដែលអនុញ្ញាតឱ្យប្រជាជនដាណឺម៉ាក ទាញយកដាក់លើស្មាតហ្វូនបានយ៉ាងងាយ ពីគេហទំព័រក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់នៅពេលធ្វើដំណើរទៅក្រៅប្រទេស។

ប្រជាជនដាណឺម៉ាក តម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ១៩ ជាមុនសិន បន្ទាប់មក ប្រសិនបើពួកគេធ្វើតេស្ត អវិជ្ជមាន ពួកគេអាចធ្វើការទាញយកលិខិតបញ្ជាក់គ្មានជំងឺកូវីដ១៩ ដោយចូលទៅកាន់វេបសាយរបស់ក្រសួងសុខាភិបាល ដែលប្រើប្រាស់លេខសម្ងាត់របស់ពួកគេ។

រដ្ឋមន្ត្រីសុខាភិបាលដាណឺម៉ាក លោក Magnus Heunicke បានរៀបរាប់ក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ “នៅទីកន្លែងជាច្រើន អ្នកប្រហែលជាត្រូវមានលិខិតបញ្ជាក់គ្មានជំងឺកូវីដ១៩ ហើយ ជាមួយនឹងលិខិតឆ្លងដែន COVID-19 ថ្មីនេះ ពួកយើងបានផ្ដល់នូវវិធីសាស្ត្របែបឌីជីថល សម្រាប់ប្រជាជនដាណឺម៉ាក ដែលត្រូវការលិខិតបញ្ជាក់ផ្លូវការពីការធ្វើតេស្តសម្រាប់ដាក់តាមខ្លួន ក្នុងពេលធ្វើដំណើររបស់ពួកគេ”។

សូមជម្រាបថា លិខិតឆ្លងដែន COVID-19 នេះ អាចទាញយកបាន ក្នុងករណីដែលអ្នកដំណើរ ធ្វើតេស្តឃើញថា អវិជ្ជមានកូវីដ១៩ ក្នុងអំឡុងពេល ៧ថ្ងៃ។

គួររំឭកថា កាលពីខែមេសាកន្លងទៅ អង្គការសុខភាពពិភពលោក បានប្រឆាំងនឹងគំនិតផ្តួចផ្ដើមក្នុងការបង្កើត លិខិតឆ្លងដែនអភ័យឯកសិទ្ធិ សម្រាប់អ្នកដែលបានឆ្លងជំងឺកូវីដ១៩ និងបានជាសះស្បើយ ដើម្បីធ្វើដំណើរដោយសេរី ដោយហេតុផលមួយថា ភាគរយដែលមិនអាចឆ្លងម្ដងទៀត ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។

បច្ចុប្បន្ន ដាណឺម៉ាក រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួនប្រហែល ១៣០០០នាក់ ក្នុងនោះ ស្លាប់ ៦០៩នាក់៕

ប្រភព៖ Sputnik

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com