ក្រុមបាល់ទាត់យុវជនកម្ពុជា ក្រោមអាយុ១៩ឆ្នាំ នឹងត្រូវធ្វើការប្រកួតដកស្រង់បទពិសោធន៍ជាមួយនឹងបណ្តាប្រទេសមេគង្គ នៅឯប្រទេសជប៉ុន ក្នុងសប្តាហ៍នេះ
ភ្នំពេញ ៖ ផ្អែកលើកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមបាល់ទាត់យុវជនកម្ពុជា ចំនួន២០នាក់ រួមមន្រ្តីនៃសហព័ន្ធចំនួន ៥នាក់ និង គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ កម្ពុជាក្រោមអាយុ ១៩ឆ្នាំ ដែលជាជនជាតិជប៉ុនម្នាក់គឺ លោក Musashi MIZUSHIMA នឹងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៨ ។ ទស្សនៈកិច្ចដកស្រង់បទពិសោធន៍នេះ គឺជាការអញ្ជើញពីក្រសួងការបរទេសជប៉ុន ក្រោមកម្មវិធី the JENESYS (Japan-East Asia Network of Exchange for Students and Youth) 2018 ។
យោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ដែលចេញនៅថ្ងៃនេះ បានអោយដឹងថា ក្រុមបាល់ទាត់យុវជនកម្ពុជា នឹងធ្វើការប្រកួតផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រុមបាល់ទាត់យុវជន មកពីបណ្តាប្រទេសមេគង្គដទៃទៀត ដែលរួមមាន ប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ក្នុងទីលានបាល់ទាត់ ហ្វូគូស៊ីម៉ា ។ ជាមួយនេះ តំណាងក្រុមបាល់ទាត់កម្ពុជា ក៏នឹងមានឪកាស ចូលរួមសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៅឯជំនួបកំពូលមេគង្គ-ជប៉ុន លើកទី១០ ផងដែរ ។
សូមបញ្ជាក់ថា កម្មវិធី JENESYS (Japan-East Asia Network of Exchange for Students and Youth) បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក រវាងពលរដ្ឋជប៉ុន ជាមួយនឹងបណ្តាប្រទេសនានា ក៏ដូចជាការកសាងនូវមូលដ្ឋានគ្រឹះសម្រាប់មិត្តភាពនាពេលអនាគត និង កិច្ចសហប្រតិបត្តិការនានា ។ ចាប់តាំងពីឆ្នាំ ២០០៧មក ក្រសួងការបរទេសជប៉ុន បានអញ្ជើញក្រុមយុវជនកម្ពុជា ជាង ២០០០នាក់ អោយចូលរួមក្នុងកម្មវិធី JENESYS (Japan-East Asia Network of Exchange for Students and Youth) ។
ស្ថានទូតជប៉ុន ក៏មានការរំពឹងទុកផងដែរថា ក្រុមយុវជនដែលបានចូលរួមក្នុងកម្មវិធីនេះ នឹងកាន់តែមានការយល់ដឹងកាន់តែច្រើនពីប្រទេសជប៉ុន និងការចែករំលែកចំណេះដឹងទាំងនោះជាមួយយុវជនកម្ពុជា ដទៃទៀត នៅពេលដែលគេត្រលប់មកកកម្ពុជាវិញ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍