Connect with us

លោកយាយវ័យ ៩០ ឆ្នាំចំណាយពេល ១០ ខែដើម្បីឡើងកាំជណ្តើរចំនួន ២៨២ ជំហានដោយអាចរៃអង្គាសប្រាក់បានដល់ជាង ៥០ ម៉ឺនដុល្លារ

ស្កុតឡែន៖ Margaret Payne ដែលមានវ័យ ៩០ ឆ្នាំបានរៃអង្គាសប្រាក់រហូតដល់ ៥០ម៉ឺនដុល្លារពីការឡើងកាំជណ្តើរបានចំនួន ២៨២ ជំហានទោះបីជាត្រូវចំណាយពេលរហូតដល់ ១០ ខែក៏ដោយ ប៉ុន្តែឆន្ទៈមួយនេះបានធ្វើឱ្យលោកយាយអាចសម្រេចបំណងប្រាថ្នាដែលបានព្យាយាមកន្លងមក។

កាំជណ្តើរចំនួន ២៨២ ជំហាននេះគឺស្មើនឹងការឡើងភ្នំ Suilven នៅ ស្កុតឡែនដែលលោកយាយបានធ្វើជាប្រចាំ ហើយអំឡុងពេលកូវីដ១៩នេះ លោកយាយក៏នៅបន្តអនុវត្តបែបនេះនៅផ្ទះផងដែរ។ សមិទ្ធផលមួយនេះបានធ្វើឱ្យលោកយាយទទួលបានលិខិតសរសើរពីព្រះអង្គម្ចាស់ Charles ទៀតផង ម៉្យាងទៀតក៏មានអ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើនបានទាក់ទងទៅលោកយាយ ដែលភាគច្រើនជាអ្នកដែលចាំលើកទឹកចិត្ត។

គួរបញ្ជាក់ដែរថា លោកយាយនៅតែបន្តធ្វើបែបនេះដោយចាត់ទុកជាការធ្វើលំហាត់ប្រាណប្រចាំថ្ងៃដើម្បីសុខភាពផងដែរ៕

ប្រភព៖ Life.gomcgill

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com