កីឡាករ Eric Dier នឹងត្រូវពិន័យ៤ប្រកួត និងទឹកប្រាក់ ចំនួន៤ម៉ឺនផោន លើការប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រ
Premier League៖ កីឡាករអន្តរជាតិអង់គ្លេស Eric Dier ត្រូវពិន័យជាប្រាក់ចំនួន ៤ ម៉ឺនផោន និងពិន័យ៤ប្រកួតលើករណីប៉ះទង្គិចគ្នាជាមួយអ្នគាំទ្រ អំឡុងចប់ការប្រកួតរវាង Tottenham Hotspur និង Norwich កាលពីខែមិនា ដែលការពិន័យនេះគឺចេញមកពីសហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ថា FA ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា“កីឡាករ Eric Dier ត្រូវបានព្យួរការប្រកួតចំនួន ៤ ប្រកួតដោយមានប្រសិទ្ធភាពភ្លាមៗពិន័យជាទឹកប្រាក់ ៤ ម៉ឺនផោន និងបានព្រមានអំពីអាកប្បកិរិយានាពេលខាងមុខរបស់គេបន្ទាប់ពីមានការរំលោភបំពានលើលក្ខខណ្ឌរបស់ FIFA។
យ៉ាងណាមិញ កីឡាកររបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានសារភាពថាសកម្មភាពរបស់គេនៅពេលបញ្ចប់ការប្រកួតជាមួយក្រុម Norwich City ក្នុងពានរង្វាន់ FA CUP ខណៈដែល “គណៈកម្មាធិការបទប្បញ្ញត្តិឯករាជ្យ បានរកឃើញថាសកម្មភាពរបស់ Eric Dier ជាបទគំរាមកំហែង”៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍